ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ចរាចរ​ និង​ប្រើប្រាស់​ក្រដាសប្រាក់​៣​ម៉ឺន​រៀល​គំរូ​ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​យល់ព្រម​ឲ្យ​ចរាចរ និង​ប្រើប្រាស់​ក្រដាសប្រាក់​ប្រភេទ​៣០០០០​រៀល​គំរូ​ថ្មី អបអរ​ខួប​៣០​ឆ្នាំ កិច្ច

រាជធានី​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​យល់ព្រម​ឲ្យ​ចរាចរ និង​ប្រើប្រាស់​ក្រដាសប្រាក់​ប្រភេទ​៣០០០០​រៀល​គំរូ​ថ្មី អបអរ​ខួប​៣០​ឆ្នាំ កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស និង​ខួប​៣០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ​។

យោងតាមអនុក្រឹត្យ ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ និងចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា យោងតាមសំណើររបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា គឺមាត្រា ១ «អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សារីយ៍ ប្រភេទ ៣០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ» ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី ១៨ ខែតុលា នេះដោយបញ្ជាក់យ៉ាងច្បាស់ៗថា «រាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។

អនុ​ក្រឹ​ត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ធនាគារជាតិ​នៃ​កម្ពុជា​មាន​ភារកិច្ច​ចេញ​សេចក្តី​ប្រកាស ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខណៈ​សម្គាល់ នៃ​ធនប័ត្រ​អនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀល​នេះ​។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខាធិការ​គ្រប់​ក្រសួង​-​ស្ថាប័ន និង​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ទទួល​បន្ទុក​អនុវត្ត អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន ចាប់ពី​ថ្ងៃ​ចុះហត្ថលេខានេះ​​តទៅ​ ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះ គឺជាខួបទី៩ ​នៃការយាង​សោយទិវង្គត​របស់​ព្រះករុណាម​ហាវីរក្សត្រ ន​រោត្តម សីហនុ​ ព្រះបរមរតនកោដ្ឋ ដែលមន្ត្រីរាជការគ្រប់ស្ថាប័នបានអញ្ជើញទៅថ្វាយកម្រងផ្កាគោរពព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌល ឬប្រាសាទតូច តម្កល់ព្រះបរមរូបលើសួនច្បារខាងលើកើតវិមានឯករាជ្យ ។

ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទី​ក្រុង​ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ