ប្រកាសអាសន្នពីគ្រោះទឹកជំនន់ នៅខេត្តរតនគិរី នាយប់ថ្ងៃទី១៧ ខែតុលានេះ!
- រតនគិរី
ខេត្តរតនគិរី៖ សេចក្តីជូនដំណឹង តាមរយៈប្រព័ន្ធ 1294 ជាសារសំឡេង នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តរតនគិរី…
ខេត្តរតនគិរី៖ សេចក្តីជូនដំណឹង តាមរយៈប្រព័ន្ធ 1294 ជាសារសំឡេង នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តរតនគិរី…
ខេត្តរតនគិរី៖ សេចក្តីជូនដំណឹង តាមរយៈប្រព័ន្ធ 1294 ជាសារសំឡេង នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តរតនគិរី បានប្រកាសអាសន្ន ពីគ្រោះទឹកជំនន់ បង្កដោយទឹកភ្លៀង នាយប់ថ្ងៃទី១៧ ខែតុលានេះ។
តាមសារជាសំឡេង ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្សព្វផ្សាយ នៅយប់ថ្ងៃទី១៧ ខែតុលានេះ បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតឡើងជាយថាហេតុ។ នោះគឺនឹងមានទឹកជំនន់មធ្យម អាចនឹងប៉ះពាល់នៅក្នុងតំបន់ នៅក្នុងខេត្តរតនគិរី។
គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តរតនគិរី បានប្រកាសឲ្យប្រជាពលរដ្ឋ រៀបចំ និងជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដែលនៅជិតបំផុត ហើយទាក់ទងអាជ្ញាធរមូលដ្ឋាន។ រក្សាទឹកស្អាតទុក និងស្បៀងអាហារ នៅកន្លែង ដែលមានសុវត្ថិភាព។ ការពារក្រុមគ្រួសារ និងសត្វចិញ្ចឹម។ ហាមក្មេងៗ កុំឲ្យលេងក្បែរទឹក។ សូមយកវត្ថុមានតម្លៃ និងឯកសារ ទៅទីទួលសុវត្ថិភាព។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសនៅថ្ងៃអាទិត្យ ទី១៧ ខែតុលានេះថា នៅខេត្តរតនគិរី គិតត្រឹមរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ទឹកទន្លេស្រែពក មានកម្ពស់ ១១.២០ម (កម្រិតប្រកាសអាសន្ន ១២,៥០ម) ដោយមានការជន់លិចចំណុចមួយចំនួន នៅស្រុកតាមបណ្ដោយទន្លេស្រែពក។
ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានចុះពិនិត្យស្ថានភាពទឹកទន្លេ ស្រែពក នៅស្រុកលំផាត់ ព្រមទាំងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈ និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន ចំពោះករណីជាយថាហេតុផ្សេងៗ។
នៅថ្ងៃអាទិត្យ ទី១៧ ខែតុលានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានប្រកាសពីស្ថានភាពកម្ពស់ទឹក នៅខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងនៅខេត្តបន្ទាយមានជ័យ។
ស្ថានភាពកម្ពស់ទឹក ក្នុងខេត្តពោធិ៍សាត់ គិតត្រឹមរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ គឺទឹកស្ទឹងក្រវាញ ២,៦៣ម (កម្ពស់ប្រកាសអាសន្ន ៦ម) និងទឹកស្ទឹងក្រុងពោធិ៍សាត់ ៤,៩០ម (កម្ពស់ប្រកាសអាសន្ន ៥ម)។
ចំណែកនៅខេត្តមណ្ឌលគិរី គឺទឹកភ្លៀង ដែលធ្លាក់ជាប់គ្នា រយ:ពេល ០៧ថ្ងៃមកនេះ នៅភូមិសាស្ត្រស្រុកកោះញែក បានបង្កជំនន់ទឹកភ្លៀង, ទន្លេស្រែពក និងអូរច្បារ បានហក់ឡើងហៀរលើមាត់ច្រាំងដោយអន្លើចន្លោះពី ០៣ម-០៥ម និងតំបន់ទំនាបមួយចំនួន រួមទាំង ក្នុងភូមិសាស្ត្រស្រុកកែវសីមា ហៀរតាមមាត់អូរឆ្លូង។
នៅខេត្តឧត្តរមានជ័យ គឺបរិមាណទឹកភ្លៀង ដែលបានធ្លាក់បន្តជាប់ៗ គ្នារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ១៣-១៧ ខែតុលា ឆ្នាំ២០២១ នៅបន្តធ្លាក់ គិតត្រឹមវេលាម៉ោង៣រសៀលនេះកម្រិតពី៩៧-១៦៦ មម នៅតំបន់ផ្ទៃរងទឹកភ្លៀងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានបង្កឲ្យកម្ពស់ទឹកក្នុងអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ហក់ឡើងដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន គឺ ៣,៨០ម៉ែត្រ ហើយកម្រិតប្រកាសអាសន្ន ៤,៥០ម៉ែត្រ។
យោងទិន្នន័យរបស់ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង គឺស្ថានភាពកំពស់ទឹកនៅស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ត្រង់ចំណុចស្ពានសម្ដេចតេជោ បានថយចុះ មកនៅត្រឹម ១២.៨៥ម៉ែត្រ គិតត្រឹមម៉ោង ០៣:១០នាទី នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។
ដោយឡែក នៅខេត្តបន្ទាយមានជ័យ ស្ថានភាពទឹកតាមច្រកព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦:០០ល្ងាច ដូចជា៖ ១-ច្រកក្បាលស្ពាន ទឹកអូរស្រកវិញ មកនៅស្ថានភាពដើម ទឹកហូរខ្សោយ ស្ថិតនៅស្រុកម៉ាឡៃ។ ២-ច្រកអូរល្ងុង ទឹកអូរកើន ១.១៣ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត។ ៣-ច្រកអូរបីជាន់ ទឹកអូរកើន ១.៤ម៉ែត្រ ស្ថិតនៅស្រុកអូររជ្រៅ។ ៤-ច្រកអូរកំបុត ទឹកកើន ១.២ម៉ែត្រ ស្ថិតនៅស្រុកថ្មពួក។ ស្ថានភាព ច្រកទឹកទាំង ០៤ ទទួលទឹកភ្លៀង ២ថ្ងៃជាប់ៗគ្នា ស្ថានភាពស្រែ ស្រូវ ផ្ទះ ពុំទាន់លិចលង់ទេ។ ៥-ជំនន់វាលសែសិន ស្ថានភាពទឹក នឹងមិនកើនទេ។ ស្រក សរុប ០.៥៧ម៉ែត្រ។
រហូតដល់ល្ងាចថ្ងៃអាទិត្យ ទី១៧ ខែតុលា នៅខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់ខ្សោយ នៅគ្រប់ស្រុក-ក្រុងទាំ៩៕
ចែករំលែកព័តមាននេះ