ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក​លោក កឹ​ម សុខា នឹង​ទៅ​ក្រុង​ពោធិសាត់ លោកស្រី ចំរើន ស្កាត់​ទៅ​ជួប

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ៅ​ង​៨​ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០១៦ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នឹង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន សកម្មជន ចលនា​យុវជន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ៅ​ង​៨​ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០១៦ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នឹង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន សកម្មជន ចលនា​យុវជន ចលនា​ស្ដ្រី​គណបក្ស និង​ចលនា​ខ្មែរ​-​ឥ​ស្លា​ម នៅ​ក្នុង “​វេទិកា​សកម្មជន​មូលដ្ឋាន​” ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ទ្រាំង សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

នៅ​លើ​បណ្តាញ​សង្គម Facebook របស់​លោកស្រី ចំរើន ឯនោះ​វិញ ដែល​បាន​អះអាង​ថា​ជា​តំណាង​យុវជន និង​និស្សិត​មួយ​ចំនួន បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​១៩ មីនា ២០១៦ នេះ ដោយបញ្ជាក់​ថា «​ថ្ងៃអាទិត្យ​នេះ ខ្ញុំ យុវជន និង​និស្សិត​៥០​នាក់ នឹង​ទៅ​ជួប​លោក កឹ​ម សុខា នៅ​វេទិកា ខេត្តពោធិសាត់ ដើម្បី​ស្នើ​សុំ​ឲ្យ​គាត់​បកស្រាយ​ការ​ពិត​រឿង​ខ្សែអាត់​សម្លេង​អ​សីលធម៌ ដែល​ប៉ះ​ពាក់​ធ្ងន់ធ្ងរ​ផ្នែក​ច្បាប់ វប្បធម៌ និង​ជា​គំរូ​អាក្រក់​ដល់​យុវជន »​។