ខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃ១៨ មីនា ២០១៦ ប្រតិភូខណ្ឌចំនួន៣ រួមមានខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌ, ខណ្ឌដូនពេញ ដឹកនាំដោយលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌ និងខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ រួមទាំងសប្បុរសជនក្នុងមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងអំណោយរបស់សប្បុរសជនក្នុងមូលដ្ឋានឧបត្ថម្ភដល់បងប្អូនកងទ័ព និងគ្រួសារទ័ពនៅសមរភូមិមុខចំនួន១៥២គ្រួសារ នៃវរៈសេនាតូច៣៩១ ដែលជាវរៈសម្ព័ន្ធមេត្រីភាពជាមួយខណ្ឌទាំង៣ ស្ថិតនៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ថវិកា និងគ្រឿងឧបភោគបរិភោគ រួមមានសម្រាប់គ្រួសារទ័ពក្នុងមួយគ្រួសារៗ ១-អង្ករ ០១ការុង (២៥គ.ក្រ), ២-មីខ្លាឃ្មុំ ០១កេស, ៣-ទឹកត្រី ០១យួរ, ៤-ទឹកស៊ីអ៊ីវ ០១យួរ, ៥-ត្រីខកំប៉ុង ០១យួរ, ៦-ប្រេងឆា ០២ដប, ៧-ប៊ីចេង ០១គ.ក្រ, ៨-សារុង ០១, ៩-ក្រមា ០១ និង១០-ថវិកា ១០០,០០០រៀល ។
សម្រាប់អង្គភាព៖ ១-ថវិកា ៣,០០០,០០០រៀល, ២-ស័ង្កសី ៥០០សន្លឹក, ៣-ប្រេងម៉ាស៊ូត ១,០០០លីត្រ, ៤-កូនដូង ៥០ដើម, ៥-កូនស្វាយ ១០០ដើម និង ៦-គ្រាប់ពូជបន្លែគ្រប់ប្រភេទ ១១មុខ។
សម្រាប់ប្រធានវរៈ អនុប្រធានវរៈ ប្រធាន «គ» និងប្រធាន «ខ»
១-ប្រធានវរៈ ០១នាក់ ៣០០,០០០រៀល, ២-អនុប្រធានវរៈ ០៦នាក់ ក្នងម្នាក់ ២០០,០០០រៀល, ៣-ប្រធាន «គ» ០៤នាក់ ក្នងម្នាក់ ១៥០,០០០រៀល និង ៤-ប្រធាន «ខ» ចំណុះវរៈ ០៣នាក់ ក្នងម្នាក់ ១២០,០០០រៀល។
ឧបត្ថម្ភផ្សេងៗ
១-ជួយស្តារស្រះទឹកចំនួន ០២ ចំណាយថវិកា ១,០៥០ដុល្លារ, ២-ចូលបុណ្យសពអនុប្រធានវរៈ ចំនួន ០១នាក់ ថវិកា ៣០០ដុល្លារ, ៣-ជួយថ្លៃព្យាបាលជម្ងឺដល់ស្ត្រីម្នាក់ដែលកើតជម្ងឺពីសដៃស្តាំ នឹងត្រូវបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រនៅថ្ងៃចន្ទខាងមុខនេះ និង ៤-ផ្សេងៗ ១,៥៥០,០០០រៀល។
ទន្ទឹមនឹងអំណោយដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភនូវគោយន្តចំនួន ០៣គ្រឿង ចំណាយថវិកា ៩,០០០ដុល្លារ បន្ថែមទៀតផងដែរ។ សរុបថវិកាទាំងអស់ចំនួន ៥៦,០៦២,៩០០រៀល និង ១០,៣៥០ដុល្លារ ។
ចែករំលែកព័តមាននេះ