ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ ចែក​អំណោយ​​ដល់​ទាហាន និង​នគរបាល​ការពារ​ព្រំដែន​ប្រាសាទព្រះវិហារ

10 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ២០១៦ នេះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ដឹកនាំ​គណៈប្រតិភូ​រាជធានី​ភ្នំពេញ រួម​មាន​លោក​អភិបាល​​គ្រប់​

ខេត្តព្រះវិហារ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ២០១៦ នេះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ដឹកនាំ​គណៈប្រតិភូ​រាជធានី​ភ្នំពេញ រួម​មាន​លោក​អភិបាល​​គ្រប់​ខណ្ឌ​, មន្ទីរ​ក្រោម​ឱវាទ​ទាំងអស់ ចុះ​ទៅ​សួរសុខទុក្ខ និងយក​​អំណោយ​ទៅ​ចែក​ជូន​​ដល់​កម្លាំង​​ទាហាន នាយ និង​ពល​ទាហាន និង​នគរ​បាល​ការពារ​ព្រំដែន​ នៅ​តំបន់​ប្រាសាទព្រះវិហារ ដែល​ពិធី​នោះ​ រៀបចំនៅ​កងពល​ទាហាន​អន្តរាគមន៍​លេខ​៩ ។

អំណោយ​ដែល​ត្រូវ​ផ្តល់​ជូន​រួមមាន ​សម្ភារ​ឧបភោគ​-​បរិភោគ​, ថ្នាំពេទ្យ​, ម៉ាស៊ីន​ត្រាក់ទ័រ​១​គ្រឿង​, ម៉ាស៊ីន​ច្រូតស្រូវ​១​គ្រឿង និង​ថវិកា​មួយ​​ចំនួន​ទៀត ​ហើយ​​នឹង​ផ្តល់​អំណោយ​ជូន​ជា​បន្តបន្ទាប់​ទៀត ។