រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កាលពីថ្ងៃទី១៨ មីនា ២០១៦ បានកើតឡើងចំនួន៨លើក ក្នុងនោះយប់៥លើក មនុស្សស្លាប់៥នាក់ រងរបួសធ្ងន់-ស្រាល៧នាក់ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្តាលឱ្យខូចខាតយានយន្តសរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច៤គ្រឿង, យានផ្សេងៗ១គ្រឿង, ថ្មើរជើង២នាក់ ។
ចំពោះមូលហេតុបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក (ស្លាប់៣នាក់), ប្រជែង២លើក(ស្លាប់ម្នាក់), ស្រវឹង១លើក (ស្លាប់ម្នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៩នាក់ (យប់៦នាក់) ។
ចែករំលែកព័តមាននេះ