ខេត្តកំពត ៖ យុវជនម្នាក់ស្លាប់មួយប៉ព្រិចភ្នែកបំផុត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជែងជាមួយរថយន្ត ខណៈជិះស្របទិសគ្នារួចវាក់ជាមួយរថយន្តមួយគ្រឿងទៀត បើកបញ្ច្រាសទិស បណ្តាលឱ្យម៉ូតូគេចចង្កូត ក៏ជ្រុលទៅបុកតូបលក់ធុរេនមួយកន្លែងនៅក្បែរផ្លូវ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០១ និង១៥នាទីរសៀលថ្ងៃទី១៨ មីនា ២០១៦ ស្ថិតនៅផ្លូវចូលទៅរមនីយដ្ឋានទឹកឈូ ក្នុងភូមិស្រែណោង ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ។ ជនរងគ្រោះដែលស្លាប់ឈ្មោះលី ចាន់ថា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ជិះម៉ូតូម៉ាកត្រៃ ពណ៌.សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ-1-J7941 ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកភ្ញៀវទេសចរ មិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏ស្រាប់មានម៉ូតូត្រៃ ពណ៌.សលាយក្រហមមួយគ្រឿង បើកដោយយុវជនម្នាក់ ស្របទិសពីក្រោយរួចវ៉ារថយន្តនោះ នៅពេលវ៉ាក្នុងល្បឿនលឿននោះ ក៏វាក់និងរថយន្តមួយគ្រឿងទៀត មកពីមុខហើយគេចពីរថយន្តនោះជ្រុលលចង្កូតទៅបុកសសរតូបលក់ធុរេន ដែលនៅខាងឆ្វេងដៃបណ្តាលឱ្យម៉ូតូសង្កត់ជាប់ និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ចែករំលែកព័តមាននេះ