ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រឹង ពលរដ្ឋ បង្ហាញ​អារម្មណ៍​ខកខាន​ឱកាសឡើងច្រៀង​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏ធំមួយ ក្រោយមក​ដល់​ប្រទេស​វិញ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​កុងត្រា​ធ្វើ​ជា​តារាចម្រៀង កីឡាករ​ខ្សែបម្រើ​ក្នុង​ក្លឹ​ប​ក្រសួងការពារជាតិ និង​ជា​កីឡាករ​ល្បីឈ្មោះ លោក

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​កុងត្រា​ធ្វើ​ជា​តារាចម្រៀង កីឡាករ​ខ្សែបម្រើ​ក្នុង​ក្លឹ​ប​ក្រសួងការពារជាតិ និង​ជា​កីឡាករ​ល្បីឈ្មោះ លោក ច្រឹង ពលរដ្ឋ បាន​សម្ងំ​ថត​បទ​បាន​មួយ​ចំនួន​ហើយ ដោយ​បទ​ទី​១ ក៏​បាន​បង្ហាញ​នូវ​វគ្គ​ចុង​ក្រោយ​ក្ន​ង​កម្មវិធី Miss Grand Cambodia វគ្គ​បញ្ចប់​នា​ពេក​ន្ល​ង​មក​ផង​ដែរ​។ តែ​លោក​មិន​ទាន់​មានឱកាស​បង្ហាញខ្លួន​ក្នុង​នាម​ជា​អ្នកចម្រៀង​នោះ​ទេ ដោយសារ​តែ​ការងារ​ប្រកួត​បាល់ទាត់​រវល់​ដកឃ្លា​មិន​រួច​។ លោក​បង្ហាញ​អារម្មណ៍​ខកចិត្ត​ដែល​ការ​បង្ហាញខ្លួន​បង្អួត​ក្ដី​ស្រ​ម៉ៃ​របស់​លោក​ក្នុង​នាម​ជា​តារាចម្រៀង​នៅ​តែ​បន្ត​ខកខាន​។

តាម​គម្រោង​ជាង​ស្ដែង ​កីឡាករ​ ច្រឹង ពលរដ្ឋ ត្រូវ​ឡើង​ឆាក​បង្អួត​បទ​ដំបូង​របស់​លោក នៅ​ថ្ងៃ​ប្រកួត Miss Grand Cambodia វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ពេល​​កន្លង​ទៅ​។ ប៉ុន្តែ​ដោយសារ​តែ​កម្មវិធី​នោះ​ជាន់​គ្នា​ជាមួយ​លោក​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​បា​រ៉ែ​ន ទើប​ការ​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ដ៏​ធំ​មិន​អាច​ទៅ​រួច​។ ក្នុង​វគ្គ​ដែល​លោក​ត្រូវ​ច្រៀង ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​តម្រូវ​អោយ​ចាក់​តែ​បទ​របស់​លោក ហើយ​អោយ​ម្ចាស់​មកុដ Miss Grand ឆ្នាំ​ចាស់ ធ្វើការ​បង្ហាញខ្លួន និង ដើរ​បង្អួតរាង តែ​ម្ចាស់​សំលេង​គឺ​មិន​ត្រូវ​បាន​បង្ហាញខ្លួន​នោះ​ទេ​។ ដូច្នេះ​ហើយ​ទើប​ហ្វេ​នៗ​មានការ​ខកចិត្ត​មិន​តិច​ទេ នៅ​ពេល​លោក ច្រឹង ពលរដ្ឋ ខក​ឱកាស​បង្អួត​សម្រស់​ក្នុង​នាម​ជា​តារាចម្រៀង​លើក​ដំបូង ដែល​គេ​ចង់​ឃើញ​ស្ទីល​លោក​តែងខ្លួន និង​កាយវិកា​លើ​ឆាក​ដោយ​ផ្ទាល់​នោះ​។

​កីឡាករច្រឹង ពលរដ្ឋ បាន​​អះអាង​ថា ខកចិត្ត​មិន​តិច​ទេ ដែល​បាត់​មុខ​តាម​គម្រោង​ដែល​បាន​គ្រោងទុក ហើយ​ការ​ខកខាន​នោះ ក៏​ដោយសារ​តែ​កម្មវិធី Miss Grand ត្រូវ​គេ​លើក​មក​ប្រកួត​ចំ​ថ្ងៃ​លោក​ចេញ​ទៅ​ប្រកួត​បាល់ទាត់​ដោយសារ​កូ​វីត​១៩​។ លោក​ថា​គឺជា​រឿង​សោកស្ដាយ​ដែល​អត់​បាន​កាន់​ក្បាល​មេក្រូ​លើ​ឆាក​ដ៏​ធំ តែ​លោក​ក៏​នឹង​នៅ​តែ​មានឱកាស​ឡើង​ឆាក​ក្នុង​ពេល​បន្ទាប់ ដើម្បី​បង្អួតខ្លួន​ក្ន​ង​នាម​ជា​តារាចម្រៀង​ផង​ដែរ ដូច​ជា​ឡើង​ឆាក​ទូរទស្សន៍ នៅ​ពេល​បទ​ចម្រៀង​របស់​លោ​ក​ត្រូវ​បាន​ផលិត​បាន​ច្រើន​។ លោក​សប្បាយចិត្ត​ដែល​លោក​ទៅ​ប្រកួត​ហើយ​ទទួល​បាន​ជោគជ័យ​ជូន​ជាតិ ហើយ​លោក​ក៏​សោកស្ដាយ​ផង​ដែរ ដែល​មិត្ត​រួម​ក្រុម​៦​នាក់ ក្លាយជា​អ្នក​ឆ្លង​កូ​វីត​១៩ និង កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ប៉ា​រ៉ែ​ន ហើយ​មិន​អាច​មក​វិញ​បាន​។ លោក​បាន​បង្ហោះ​ជូនពរ កីឡាករ​ទាំងនោះ និង​សំណូមពរ​អោយ​ពលរដ្ឋ​ការពារ​ខ្លួន ការពារ​ដោយ​៣​កុំ​៣​ការពារ និង កុំ​មើល​ស្រាល​ជម្ងឺ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក អ៊ិ​ន សុ​ភិន អ្នកគ្រប់គ្រង​ការ​ប្រកួត Miss Grand Cambodia 2021 ធ្លាប់​បាន​បញ្ជាក់​ថា ដោយសារ​តែ​លោក​ចង់​ផ្សារ​ភ្ជាប់​រវាង​កីឡា និង សិល្បៈ ទើប​លោក​សម្រេច​ជ្រើស​យក​កីឡាករ​បាល់ទាត់​ល្បី​ម្នាក់ ដែល​មាន​ហ្វេ​ន​ច្រើន អោយ​ក្លាយជា​តារាចម្រៀង​។

លោក​ថា ច្រឹង ពលរដ្ឋ ជា​កីឡាករ​ដែល​មាន​ហ្វេ​ន​ច្រើន តែ​កម្រ​មាន​អ្នកដឹង​ថា​គេ​ច្រៀង​ពីរោះ​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​ទើប​លោក​សម្រេចចិត្ត​យក​លោក​មក​ធ្វើ​ជា​តារាចម្រៀង ដើម្បី​បង្ក​ការ​ភ្ញាក់ផ្អើល​។ មាន​មូលហេតុ​ធំ​៣ ដែល​លោក​សម្រេចចិត្ត​យក ច្រឹង ពលរដ្ឋ អោយ​ក្លាយជា​តារាចម្រៀង​នៅ​លើ​ឆាក​ដ៏​ធំ​នោះ គឺ​ទី​១ លោក​មាន​សំលេង​ពីរោះ ដែល​អ្នកខ្លះ​ក៏​មិន​នឹក​ស្មាន ទី​២ លោក​គឺជា​កូនប្រុស​បង្កើត​របស់ អតីត​តារាចម្រៀង លោក ច្រឹង ប៊ុ​ណ្ណា​រិ​ទ្ធ ដែល​ធ្លាប់​ខ្ទរខ្ទារ​ក្នុង​វិស័យ​ចម្រៀង​រួច​មក​ហើយ និង ទី​៣ គឺ​លោក​ជា​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ ដែល​មាន​ហ្វេ​ន​ច្រើន​រួច​ទៅ​ហើយ​។

នា​ពេល​កន្លង​មក កីឡាករ ច្រឹង ពលរដ្ឋ ធ្លាប់​បាន​និយាយ​ថា​ឪពុក​របស់​លោក គឺជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​កីឡា​ជម្រើសជាតិ​បាល់ទះ​ផង​ដែរ ដោយ​កាល​គាត់​នៅ​ធ្វើ​ជា​តារាចម្រៀង នៅ​ឆ្នាំ​១៩៨៦ ឳ​ពុក​លោក​ធ្លាប់​ចាប់​ដៃគូ​ច្រៀង​ជាមួយ អ្នកស្រី ហ៊ី​ម ស៊ី​វន និង តារា​ស្រី​មួយ​ចំនួន​។ កីឡាករ​បាល់ទាត់ ច្រឹង ពលរដ្ឋ បាន​បន្ត​ថា ឪពុក​លោក បាន​ទទួលមរណភាព​កាលពី​លោក​នៅ​អាយុ​៧​ឆ្នាំ ហើយដោយ​សារ​តែ​ឈាមជ័រ​ឳ​ពុក ទើប​លោក​បាន​ក្លាយជា​អ្នកលេង​បាល់​ម្នាក់​។ កីឡាករ ច្រឹង ពលរដ្ឋ បាន​អះអាង​នៅ​លើ​ផេ​ក​ផ្ទាល់ខ្លួន​ថា លោក​ចង់​ក្លាយជា​តារាចម្រៀង​ម្នាក់​ដូច​ឳ​ពុក ហើយ​លោក​ក៏​នឹង​ប្រឹង​អោយ​អស់ពី​សមត្ថភាព​ផង​ដែរ បើ​មានការ​ផ្ដល់​ឱកាស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ