មុននេះបន្តិចនៅចោមចៅ យុវជនម្នាក់បែកថ្នាំលោតពីដំបូលផ្ទះអ្នកជិតខាងបាក់ជើងស្តាំ
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា យុវជនម្នាក់បានឡើងលើដំបូលផ្ទះអ្នកជិតខាងលោតទម្លាក់ខ្លួនបណ្តាលឲ្យបាក់ជើងស្តំា ។
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា យុវជនម្នាក់បានឡើងលើដំបូលផ្ទះអ្នកជិតខាងលោតទម្លាក់ខ្លួនបណ្តាលឲ្យបាក់ជើងស្តំា ។
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា យុវជនម្នាក់បានឡើងលើដំបូលផ្ទះអ្នកជិតខាងលោតទម្លាក់ខ្លួនបណ្តាលឲ្យបាក់ជើងស្តាំ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៨ មីនា ២០១៦ នៅផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ “លឹម គា”នៅតាមបណ្តោយផ្លូវសហព័ន្ឋរុស្ស៊ី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា យុវជនដែលមិនទាន់ស្គាល់អត្តសញ្ញណ អាយុប្រហែល២០ឆ្នាំលោតសម្លាប់ខ្លួនមិនស្លាប់នេះ ជាមនុស្សញៀនថ្នាំ ហើយថាការប៉ងសម្លាប់ខ្លួននេះបណ្តាលមកពីបែកថ្នាំ ។ នៅពេលនេះ សមត្ថកិច្ចមូលដ្ឋានបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ