ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណែង​លោក Ole កាន់តែ​ផុយ​ស្រួយ ក្រោយ​ការ​ចាញ់ Leicester យ៉ាង​អាម៉ាស់

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​បិសាច​ក្រហម Manchester United ចាញ់​យ៉ាង​អាម៉ាស់​ដោយ​ត្រូវ​ក្រុម​កញ្ជ្រោង Leicester City បំបាក់​ក្នុង​លទ្ធផល

អង់គ្លេស ៖ ក្រុម​បិសាច​ក្រហម Manchester United ចាញ់​យ៉ាង​អាម៉ាស់​ដោយ​ត្រូវ​ក្រុម​កញ្ជ្រោង Leicester City បំបាក់​ក្នុង​លទ្ធផល ៤-២ កាលពី​យប់មិញ​។ ខណៈ​សំនួរ​ជា​ច្រើន​បាន​ចោទសួរ​អំពី​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ​របស់​លោក Ole Gunnar Solskjaer ក្រោយ​ការ​បរាជ័យ​នេះ​។

ជំនួប​ស​ប្តា​ហ៍​ទី​៨​នៃ​ក្រប​ខណ្ឌ​អង់គ្លេស Premier League ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន King Power ដោយ​៤​គ្រាប់​របស់​ម្ចាស់ផ្ទះ Leicester សម្រេច​បាន​ពី​កីឡាករ Youri Tielemans, Çağlar Söyüncü, Jamie Vardy និង Patson Daka​។ ខណៈ​២​គ្រាប់​របស់​ក្រុម​ភ្ញៀ​ង​រកបាន​ពី​កីឡាករ Mason Greenwood និង Marcus Rashford​។ តាម​រយៈ​លទ្ធផល​នេះ Leicester ឈរ​នៅ​លេខ​១១​មាន​១១​ពិន្ទុ​។ ចំណែក Man United ឈរ​នៅ​៥​មាន​១៤​ពិន្ទុ តាម​ពីក្រោយ​កំពូល​តារាង Chelsea ដែល​មាន​១៩​ពិន្ទុ​។

នៅ​ក្នុង​ការ​បរាជ័យ​នេះ អ្នកវិភាគ​បាល់ទាត់ ជា​ពិសេស​អ្នកគាំទ្រ​បាន​រិះគន់​ទម្រង់​លេង​មិន​បាន​ល្អ​ទាល់តែ​សោះ​របស់ Man United បើ​ទោះជា​ដាក់​កីឡាករ​កំពូល​ៗ​ប្រចាំ​ក្រុម​ជា​ជម្រើស​១១​នាក់​យ៉ាងណា​ក៏​ដោយ​។

កៅអី​អ្នកចាត់ការ​ទូទៅ​លោក Solskjaer កំពុង​ឡើងក​ម្តៅ​កាន់តែ​ខ្លាំង ក្រោយ​ដឹកនាំ​មិនល្អ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​។ ស្រប​ពេល​លោក Gary Neville អតីត​ខ្សែការពារ Man United បាន​រិះគន់​ទម្រង់​លេង​ដែល​ពិបាក​មើល និង​មិន​ចុះសម្រុង​គ្នា​របស់​កីឡាករ​ទាំងអស់​ក្នុង​ក្រុម​មួយ​នេះ ដែល​មិន​សក្តិ​សមជា​ក្រុម​ប្រជែង​ពាន​រដូវ​កាល​នេះ​ឡើយ​។

សួ​ម​បញ្ជាក់​ថា ប្រកួត​បន្ទាប់​របស់ Man United នឹង​ត្រូវ​ប៉ះ​ក្រុម Atalanta នៅ​ក្រប​ខណ្ឌ Champions League មុន​បន្ត​ជួប​ក្រុម​ខ្លាំង Liverpool និង Tottenham Hotspur នៅ​ការ​ប្រកួត​ក្នុង​លី​គ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ