ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់​បុរស​ម្នាក់ ចាក់​ជនជាតិ​ចិន​របួសធ្ងន់​នៅ​ក្រុងព្រះសីហនុ ហើយ​រត់គេច​ខ្លួន​ទៅ​សៀមរាប

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​នគរបាល​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​សហការ​ជាមួយ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​នគរបាល​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​សហការ​ជាមួយ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ និង​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មុខរបរ​រត់​ម៉ូតូ​កង់​៣ ពី​បទ​ប្រើ​ហិង្សា មាន​ស្ថាន​ទម្ងន់ទោស យក​កាំបិត​ចាក់​ជនជាតិ​ចិន​ម្នាក់ បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ក្រុងព្រះសីហនុ រួច​ហើយ​គេចខ្លួន​ទៅ​ខេត្តសៀមរាប ។

ករណី​ហិង្សា​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​២១​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ទល់មុខ​សណ្ឋាគារ​ស៊ី​ហ៊ូ ស្ថិត​នៅ​ក្រុម​២ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ CHEN JIALI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន បាន​ជួល​ម៉ូតូ​កង់​បី ជិះ​ជាមួយ​មិត្ត​ស្រី ចេញពី​ឆ្នេរ​អូ​ឈើទាល មក​ដល់​ចំណុច​កើតហេតុ ក៏​កើត​មាន​ជម្លោះ​ជាមួយ​អ្នក​បើក​ម៉ូតូ​កង់​បី ក្នុង​ពេល​នោះ អ្នក​បើក​ម៉ូតូ​កង់​៣ បាន​ចាក់​ទៅ​លើ​ជន​រង​គ្រោះ ត្រូវ​ពោះ​ផ្នែក​ខាងឆ្វេង បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ សន្លប់​បាត់ស្មារតី បច្ចុប្បន្ន​កំពុង​ជួយ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ថៃ ខាងក្នុង​ក្រុងព្រះសីហនុ បន្ទាប់​មក​ជនសង្ស័យ បាន​គេចខ្លួន ទៅ​ខេត្តសៀមរាប ។

ក្រោយ​ការ​ស្រាវជ្រាវ​តាម​ជំនាញ នៅ​វេលា​ម៉ោង ១៦​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ និង​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ចំណុច​បេនឡាន​ក្រុង បុរី​សៀង​ណាំ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ