ខេត្តកំពង់ធំ ៖ ផ្ទះមួយខ្នងទំហំ៣,៥០ម៉ែត្រ គុណ ២,៥០ម៉ែត្រ សង់អំពីឈើប្រក់ស័ង្ខសី ដែលបានមកពីការខិតខំស្វែងរកជំនួយពីសប្បុរសជន និងមួយចំនួនទៀតជាថវិកាផ្ទាល់របស់លោកឧត្តមសេនីយ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៧ មីនា ២០១៦ បានធ្វើការប្រគល់ជូនលោកយាយ ស សេង អាយុ៨៣ឆ្នាំ (ពិការភ្នែកទាំង២) ស្ថិតនៅភូមិព្នៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្នុងនោះ ក៏បានផ្តល់អំណោយជាគ្រឿងឧបភោគ-បរិភោគ រួមមានអង្ករ២៥គីឡូក្រាម, មីយើង១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា១០ម៉ឺនរៀលផងដែរ ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ក៏បានថ្លែងអំណរគុណព្រះតេជគុណ ជ័រ សុចាយ ព្រះចៅអធិការវត្តដួងសូរិយា ហៅក្តីដូង ដែលបានឧបត្ថម្ភបច្ច័យ១០០$, លោកវរសេនីយ៍ឯក ឯក វិរៈ មេបញ្ជាការរង ជួយឈើ១ម៉ែត្រគូប, លោកប៉ែន វណ្ណឌឿន មេឃុំព្នៅ, លោកយ៉េត ហុន មេបញ្ចាការផ្នែកសឹករងសន្ទុក បានជួយជាកម្លាំង ក្នុងការសាងសង់រហូតបានរួចរាល់ ។
ចែករំលែកព័តមាននេះ