រាជធានីភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋាបានថ្លែងថា ប្រសិនបើគណបក្សលោកឈ្នះឆ្នោតនៅក្នុងអាណត្តិទី៦ឆ្នាំ២០១៨ខាងមុខ លោកនឹងផ្តល់ដីមួយឡូត៍ជូនដល់ប្តីប្រពន្ឋដែលទើបរៀបការ ។
យ៉ាងណាក៍ដោយ លោកប្រធានគណបក្សរូបនេះមិនបានបញ្ជាក់ពីទំហំមួយដីឡូត៍ដែលត្រូវចែកនោះទេ គ្រាន់តែនិយាយថា ដីនោះជាដីរបស់រដ្ឋនៅទីប្រជុំ ឬជនបទ ។
នៅក្នុងសមាជបក្សលើកទី១ មានអ្នកចូលរួមប្រមាណ១ពាន់នាក់ ដែលប្រារព្ឋធ្វើនៅព្រឹកថ្ងៃទី១៨ មីនា ២០១៦ នៅក្នុងភូមិព្រៃវែង សង្កាត់និងខណ្ឌដង្កោ លោក សួន សេរីរដ្ឋា បញ្ជាក់ទៀតថា ពលរដ្ឋទាំងអស់ត្រូវមានដីលំនៅដ្ឋាន និងដីសម្រាប់ធ្វើកសិកម្ម និងបន្តរិះគន់រាជរដ្ឋាភិបាលថាមិនគោរពសិទ្ឋិមនុស្សនិងផ្តាច់ការនោះថែមទៀត ។
មកដល់ម៉ោង២និង៤០នាទីរសៀលថ្ងៃសុក្រដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេពីមន្ត្រីរាជរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ