ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងមួយ រវាងរថយន្តដឹកទឹកកកមួយគ្រឿង បានរេចង្កូតទៅបុករបងសាលារៀនឯកជនមួយកន្លែង បណ្តាលរងខូចខាត និងធ្លាក់ដុំទឹកកកពីលើរថយន្តរាយប៉ាយពេញផ្លូវ ខណៈត្រូវតៃកុងងងុយដេកបើកភ្នែកលែងរួច ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ មីនា ២០១៦ នេះ ស្ថិតតាមបណ្តោយផ្លូវលេខ៤១ ចន្លោះគីឡូម៉ែត្រ១៥-១៦ ក្នុងភូមិទួលតាសុខ ឃុំសែនដី ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ ។
អ្នកបើកបរខាងលើ ត្រូវគេស្គាល់ឈ្មោះណាក់ អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិបំណាក់ ឃុំវល្លិ៍.ស ស្រុកសំរោងទង ។ ទោះបីជាយ៉ាងណា ហេតុការណ៍នេះ មិនបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ ហើយក៏ជាសំណាងផងដែរ ដែលជាពេលវេលាមួយ មិនទាន់មានកូនសិស្សចូលរៀន កុំអីមិនដឹងថា មានមនុស្សប៉ុន្មាននាក់ទេ ដែលត្រូវគ្រោះថ្នាក់នោះ ។
ចែករំលែកព័តមាននេះ