ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​លេប​ត្របាក់​ឆេះ​រថយន្ត​ស៊េរី​ទំនើប​ក្នុង​ឃ្លាំង​ទុក​ចោល​ផ្អើល​ពលរដ្ឋ

1 ខែ មុន
  • ភ្នំពេញ

អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​ស៊េរី​ទំនើប​ALPHARD មួយ​គ្រឿង​នៅ​ក្នុង​ឃ្លាំង​ទុក​ចោល​មួយ​កន្លែង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​រថយន្ត

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​ស៊េរី​ទំនើប​ALPHARD មួយ​គ្រឿង​នៅ​ក្នុង​ឃ្លាំង​ទុក​ចោល​មួយ​កន្លែង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ឃ្លាំង​ទុក​ចោល​មួយ​កន្លែង ជិត​នឹង​សាលា​ខណ្ឌដង្កោ ផ្លូវ​២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

Picture

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ក្បែរ​ទីតាំង​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​ឃ្លាំង​ខាងលើ ដោយ​មិនដឹង​ថា ឆេះ​អ្វី​នោះ​ទេ ព្រោះថា​ឃ្លាំង​នោះ​គឺ​ចាក់សោ​ទុក​ចោល​ទាំង​ក្នុង​ទាំង​ក្រៅ ហើយដោយ​មាន​មន្ទិល​សង្ស័យ ពួក​គាត់​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន អោយ​ចុះ​ទៅ​មើលឃើញ​ថា មាន​ផ្សែងហុយ​ចេញ​កាន់តែ​ខ្លាំង​ទៅ​ខ្លាំង​ទៅ ។

Picture

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌដង្កោ អោយ​ចុះ​ជួយ​អន្តរាគមន៍​ចំនួន​២​គ្រឿង និង​បាន​យក​ឧបករណ៍​មក​កាត់​សោ​ឃ្លាំង រួច​ចូល​ទៅ​ទៅ​មើល​ក៏​ឃើញ​ថា មាន​ភ្លើង​កំពុង​តែ​ឆាបឆេះ​រថយន្ត​មួយ​គ្រឿង​ម៉ាក ALPHARD ដែល​ម្ចាស់​ទុក​ចោល​នៅ​ក្នុង​ឃ្លាំង ដោយ​ឃើញ​ដូចនេះ​ហើយ កម្លាំង​ជំនាញ​ក៏​បាន​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​២​រថយន្ដ ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ ទៅ​វេលា​ម៉ោង​១​និង​៤០​នាទី​យប់​ថ្ងៃ​ដដែល ។

Picture

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ គឺ​មិន​បង្ក​ឲ្យ​មានការ​រីក​រាលដាល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​គ្រាន់តែ​ឆេះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ALPHARD មួយ​គ្រឿង​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ គឺ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

Picture
Picture
Picture
Picture
Picture
Picture
Picture