ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​សិង្ហ​បុរី​មក​នៅ​ត្រឹម​1,9%

8 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​សិង្ហ​បុរី​នៅ​ឆ្នាំ​នេះ​មាន​សភាព​អួអាប់​។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ថ្មី​របស់​ក្រុម​សេដ្ឋវិទូ​ឯកជន ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ មីនា កន្លង​មក ។

ប្រទេស​សិង្ហ​បុរី ៖ ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​សិង្ហ​បុរី​នៅ​ឆ្នាំ​នេះ​មាន​សភាព​អួអាប់​។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ថ្មី​របស់​ក្រុម​សេដ្ឋវិទូ​ឯកជន ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ មីនា កន្លង​មក ។

សេដ្ឋកិច្ចជាតិ​នឹង​កើនឡើង​បន្តិច​ក្នុង​អត្រា​១,៩%​នៅ​ឆ្នាំ​នេះ ពោល​គឺ​បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ការ​ព្យាករ​ក្នុង​ខែធ្នូ ស្មើនឹង​អត្រា​២,២% ។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​រូបិយប័ណ្ណ​សិង្ហ​បុរី Monetary Authority of Singapore (MAS) ។

ចំណែក​រដ្ឋាភិបាល​សិង្ហ​បុរី​បាន​ព្យាករ​ថា នៅ​ឆ្នាំ​នេះ កំណើនសេដ្ឋកិច្ច​នឹង​មាន​អត្រា​ចន្លោះ​ពី​២% ទៅ​៤% ។ ក្នុង​នោះ​ដែរ នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ ក្រុម​អ្នក​សេដ្ឋវិទូ​រំពឹង​ថា កំណើនសេដ្ឋកិច្ច​នឹង​មាន​អត្រា​១,៦% ។ រីឯ​អ្នកឆ្លើយ​តប​លើ​ការ​ស្ទង់​មតិ​នេះ​រំពឹង​ថា អតិផរណា​នៅ​ឆ្នាំ​នេះ​អាច​មាន​អត្រា​០,២% ពោល​គឺ​បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ការ​ព្យាករ​០,៥% នៃ​ការ​ស្ទង់​មតិ​មុន ។

ការ​ស្ទង់​មតិ​នេះ​បង្ហាញ​ថា អតិផរណា​របស់​អាជ្ញាធរ​រូបិយប័ណ្ណ​សិង្ហ​បុរី​មាន​អត្រា​០,៨% គឺជា​អត្រា​ធ្លាក់​ចុះ បើ​ធៀប​នឹង​គម្រោង​ស្ទង់​មតិ​មុន​មាន​អត្រា​រហូត​ដល់​១% ដោយសារ​តែ​តម្លៃ​ថាមពល​សកល​បាន​បន្ត​ធ្លាក់​ចុះ​នៅ​ដើមឆ្នាំ​នេះ ស្រប​នឹង​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​ហាក់​មាន​ភាព​មិន​ប្រាកដប្រជា ។

ទោះជា​យ៉ាងណា ក្រុម​អ្នក​សេដ្ឋវិទូ​រំពឹង​ថា សេដ្ឋកិច្ច​សិង្ហ​បុរី​នឹង​កើនឡើង​២,៥% នៅ​ឆ្នាំ​ក្រោយ ៕