បុរសជប៉ុនបើកហួសល្បឿនកំណត់ រងរបួសធ្ងន់
ខេត្តសៀមរាប ៖ បុរសជនជាតិជប៉ុន២នាក់បានជិះម៉ូតូក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន ជ្រុលចង្កូតទៅប៉ះនឹងបង្គោលដែលរាំងតាមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។
ខេត្តសៀមរាប ៖ បុរសជនជាតិជប៉ុន២នាក់បានជិះម៉ូតូក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន ជ្រុលចង្កូតទៅប៉ះនឹងបង្គោលដែលរាំងតាមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។
ខេត្តសៀមរាប ៖ បុរសជនជាតិជប៉ុន២នាក់បានជិះម៉ូតូក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន ជ្រុលចង្កូតទៅប៉ះនឹងបង្គោលដែលរាំងតាមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។ ហេតុការគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ កើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ តាមបណ្ដោយផ្លូវជាតិលេខ៦៤។
លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្តីទីស្រុកស្វាយលើ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែមីនា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីជនជាតិជប៉ុនបើកបរក្នុងល្បឿនលឿនហួសកំណត់ នៅលើកំណាត់ផ្លូវកោង ហើយបត់ចង្កូតមិនទាន់ ក៏ជ្រុលទៅប៉ះនឹងបង្កោលរាំងបណ្ដាលឱ្យម៉ូតូដួលតែម្តង។
លោកអធិការនគរបាលបានបន្តថា ជនជាតិជប៉ុនទាំង២នាក់ មាន ១-ឈ្មោះ ធូ គូដាតាស់ស៊ូយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ាត តូវីសូ ភេទប្រុស អាយុ២០ឆ្នាំ។ ចំណែកម៉ូតូដែលជនជាតិជប៉ុនទាំង២នាក់នោះបើកបរម៉ាក អ៊ែប្លែក ពាក់ស្លាកលេខ បាត់ដំបង 1F- 4707 បើកបរក្នុងទិសដៅពីជើតមកត្បូង។ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជនរស្មីអង្គរ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ៕
ចែករំលែកព័តមាននេះ