ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ការពារ​ម្នាក់ ស្លៀកពាក់​ដូច​នគរបាល​ជាតិ ថត​វី​ដេ​អូ​ច្រៀង​បង្ហោះ​លើ TikTok ស្នងការ​ខេត្តបាត់ដំបង ហៅ​មកអប់រំ

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ពេល​ថ្មី​ៗ​នេះ មានការ​បង្ហោះ​វី​ដេ​អូ នៅ​ក្នុង​បណ្តាញ​សង្គម TikTok ដែល​បង្ហាញ​អោយ​ឃើញ បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន (​ឈុត​នគរបាល​ជាតិ​) ច្រៀង​បទ​ចម្រៀង…

ខេត្តបាត់ដំបង ៖ ពេល​ថ្មី​ៗ​នេះ មានការ​បង្ហោះ​វី​ដេ​អូ នៅ​ក្នុង​បណ្តាញ​សង្គម TikTok ដែល​បង្ហាញ​អោយ​ឃើញ បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន (​ឈុត​នគរបាល​ជាតិ​) ច្រៀង​បទ​ចម្រៀង ដោយ​រូបភាព​និង​ខ្លឹមសារ​គាត់​ធ្វើ​ត្រាប់ ជា​ហេតុ​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​មហាជន​ទូទៅ ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម ។

បន្ទាប់​ពី​បានឃើញ​នូវ​រូបភាព​វី​ដេ​អូ ក្នុង​បណ្តាញ​សង្គម Tiktok បែប​នេះ លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចាត់​ជ​មន្ត្រី​ជំនាញ ធ្វើការ​ស្រាវជ្រាវ​ចំពោះ​រូបភាព​នេះ ទើប​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​នគរបាល បាន​ធ្វើការ​ស្រាវជ្រាវ និង​រក​ឃើញ​បុរស​នោះ មានឈ្មោះ ផា​ន់ សម្បត្តិ អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​សំរោង​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង មុខរបរ​ជា ប្រជា​ការពារ​ឃុំ​ន​រា ស្រុក​សង្កែ ។

តាម​ការ​សាកសួរ​បំភ្លឺ ប្រជា​ការពារ​ឈ្មោះ ផា​ន់ សម្បត្តិ បាន​សារភាព​ថា គាត់​ពិតជា​បាន​ផលិត​វី​ដេ​អូ ដោយ​ច្រៀង​ត្រាប់​តាម​បទ (​សុំ​ច្បាប់​ប្រពន្ធ​ចូល​ខារ៉ាអូខេ​) ដោយ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​ប្រជា​ការពារ ដែល​ស្រ​ដៀង​នឹង​ឯកសណ្ឋាន​ឈុត​នគរបាល​ជាតិ រួច​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម TikTok ក្នុង​រយៈពេល​កន្លង​មក ដើម្បី​ជា​ការ​កំសាន្ត​សប្បាយ​ផង និង​ចង់​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​អ្នក​ទស្សនា តែ​ប៉ុណ្ណោះ ។

ដោយសារ​ការ​ស្លៀកពាក់​ឯកសណ្ឋាន​បែប​នេះ បាន​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​មជ្ឈដ្ឋាន​មហាជន​ទូទៅ ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម និង​មានការ​វាយតម្លៃ​ក្នុង​ហេតុផល (​អវិជ្ជមាន​) ចំពោះ​មន្ត្រី និង​អង្គភាព​នគរបាល​ជាតិ នៅ​ពេល​នេះ លោកស្នងការ បាន​សម្រេច​ដកហូត​យក​ឯកសណ្ឋាន​ឈុត​នគរបាល​ជាតិ​នោះ មក​រក្សា​ទុក និង​បាន​ធ្វើ​កំណត់ហេតុ​អប់រំ ណែនាំ កុំ​ឲ្យ​គាត់​ប្រើប្រាស់​ឯកសណ្ឋាន​បែប​នេះ ទៅ​អនុវត្ត ឬ​ប្រព្រឹត្តិ​នូវ​សកម្មភាព ណាមួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អង្គភាព ឬ​ស្ថាប័ន​នគរបាល​ជាតិ​បន្ត​ទៀត ។

ក្នុង​រយៈពេល​កន្លង​ទៅ លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ជូនដំណឹង​ជាលា​ល័​ក្ខ​អក្សរ​ដល់​គ្រប់​អង្គភាព​អធិការដ្ឋាន​នគរបាល ក្រុង ស្រុក ដែល​មាន​ប្រជា​ការពារ សូម​បញ្ឈប់​ការ​បំពាក់ ឬ​អនុញ្ញាត​ឱ្យ​គាត់​ប្រើប្រាស់ ឯកសណ្ឋាន​ណា​ដែល​ស្រ​ដៀង គ្នា​ជាមួយនឹង​ឯកសណ្ឋាន​នគរបាល​ជាតិ នៅ​ក្នុង​ពេល​បំពេញភារកិច្ច​ប្រចាំ​ថ្ងៃ ធ្វើ​បែប​នេះ គឺ​ដើម្បី​ចៀសវាង នូវ​ការ​ភាន់ច្រឡំ រវាង​ប្រជា​ការពារ ជាមួយ​មន្ត្រី​នគរបាល​ជាតិ ពី​មជ្ឈដ្ឋាន​មហាជន​នៅ​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ