ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​បំផ្លាញ​សម្ភារៈ ក្នុងផ្ទះ​មួយ នៅ​ខណ្ឌ​បឹង​កេងកង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះ​អគ្គិភ័យ​មួយ​ឆេះ​បំផ្លាញ​សម្ភារ​មួយ​ចំនួន ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១​នេះ ដែល​ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្រុម​៦៨…

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះ​អគ្គិភ័យ​មួយ​ឆេះ​បំផ្លាញ​សម្ភារ​មួយ​ចំនួន ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១​នេះ ដែល​ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្រុម​៦៨ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ នៃ​ការ​ឆាបឆេះ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ។

ក្នុង​ហេតុការណ៍​មួយ​នេះ បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះថ្ម​បេតុង ដែល​មាន​ទំហំ ៤​ម៉ែត្រ គុណ ៤​ម៉ែត្រ ខូចខាត​សម្ភារៈ ប្រើប្រាស់​អស់​មួយ​ចំនួន នឹង​ពុំ​បណ្ត​ល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។

សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​វិញ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន​៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣​ឡាន​ស្មើរ​នឹង ១២​ម៉ែត្រគូប​, រថយន្ត​ជំនួយ​មក​ក្រសួងមហាផ្ទៃ ចំនួន ២​គ្រឿង ពុំ​ប្រើប្រាស់​ទឹក ទើប​រលត់​ទាំងស្រុង នៅ​វេលា​ម៉ោង ១០​និង​០០​នាទី​ព្រឹក​ថ្ងៃ​ដ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ