ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំនន់​ទឹកភ្លៀង ធ្វើ​ឲ្យ​ទឹកស្ទឹង​ប​រយ៉ា​ខា​ស្ទុះ​ឡើង​គួរ​ឲ្យ​ព្រួយ​បា​ម្ភ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៤ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ ក្រោយ​ពី​ភ្លៀង​ធ្លាក់​មក​លើ​ក្រុងប៉ៃលិន ធ្វើ​ឱ្យ​ទឹកស្ទឹង​ប​រយ៉ា​ខា ស្ទុះ​ឡើង​គួរ​ឱ្យ​ព្រួយ​បា​ម្ភ​កំពុង​ហូរ​ត្របាញ់…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៤ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ ក្រោយ​ពី​ភ្លៀង​ធ្លាក់​មក​លើ​ក្រុងប៉ៃលិន ធ្វើ​ឱ្យ​ទឹកស្ទឹង​ប​រយ៉ា​ខា ស្ទុះ​ឡើង​គួរ​ឱ្យ​ព្រួយ​បា​ម្ភ​កំពុង​ហូរ​ត្របាញ់ គំហុក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឱ្យ​លិច​ផ្លូវ និង​ដាច់​ប្រព័ន្ធ​លូ​មួយ​កន្លែង​នៅ​ភូមិ​ក្រចាប់​។ ទើប​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ និង​អាជ្ញាធរ​ក្រុងប៉ៃលិន ចុះ​ពិនិត្យ​ស្ថានភាព ជំនន់​ទឹកភ្លៀង នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន ដោយ​មាន​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​នៅ​ថ្ងៃ​ទី​១៤-១៥ ខែតុលា ឆ្នាំ​២០២១​នេះ និង​បរិមាណ​ទឹក​នៅ​ផ្នែក​ខាងលើ​មាន​សភាព​ហូរ​ខ្លាំង​ផង​បាន​បង្ក​ឲ្យ​មាន​ជំនន់​ហូរ​ចាក់​ទៅ​ក្នុងភូមិ​សាស្ត្រ​ផ្នែក​ខាងក្រោម​ជា​ពិសេស​ភូមិសាស្ត្រ​ស្រុក​សាលា​ក្រៅ​ដែល​ជា​ដំបន់​ទំនាប​។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ អាជ្ញាធរ​ខេត្ត និង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក​ជំទាវ បាន​ឲ្យ​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន កម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​កម្លាំងយោធា ត្រៀមកម្លាំង និង​សម្ភារ​ដូច​ជា​៖ ទូក រថយន្ត ស្បៀង និង​ទីជម្រក​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ទីទួល​មាន​សុវត្ថិភាព ជូន​ប្រជា​ពរ​រដ្ឋ​។ លោក​ជំទាវ​អភិបាលខេត្ត បាន​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន ឱ្យ​ត្រៀម​រួច​ជា​ស្រេច​នូវ​វិធានការ​នានា​ដូច​ជា​៖ មធ្យោបាយ​សង្គ្រោះ​បន្ទាន់ ដើម្បី​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ​កើតឡើង​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។

លោក​ជំទាវ អភិបាលខេត្ត ក៏​បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់ ដែល​កំពុង​ជន់​នេះ សូម​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព ពិសេស​ប្រុង​ប្រយ័ត្ន​ចំពោះ​កុមារ​តូច​ៗ និង​រក្សា​អនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ ជាង​នេះ​ទៅ​ទៀត​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​តាមដាន ក្តាប់​ព័ត៌មាន​អំពី​សភាពការណ៍​គ្រោះ​ធម្មជាតិ ស្ថានភាព​របស់​ប្រជាពលរដ្ឋ ត្រៀម​មធ្យោបាយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា​៕ ដោយ ៖ នី​យ៉ា