ខេត្តកំពង់ស្ពឺ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែរថយន្តបុកបន្តកន្ទុយគ្នា គឺរថយន្តវីហ្គោបុករថយន្តកូរ៉េដឹកទឹកកក ហើយរថយន្តដឹកទឹកកកទៅបុករថយន្តដឹកត្រីមួយគ្រឿង បណ្តាលឱ្យអ្នកបើករថយន្តដឹកទឹកកកកៀបជាប់ក្នុងកាប៊ីន ត្រូវបានគេយកចេញនិងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបររថយន្តវីហ្គោជាជនជាតិថៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១៧ មីនា នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ។
បុរសរងគ្រោះជាអ្នកបើករថយន្តដឹកទឹកកកមិនត្រូវបានស្គាល់ឈ្មោះនោះទេ ចំណែកអ្នកបើររថយន្តបង្កម៉ាកវីហ្គោឈ្មោះ គិត សាណាត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងខេត្តប្រាជីនបុរី ប្រទេសថៃ ។
សាក្សីនៅជិតកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េដឹកទឹកកក បើកពីលិចទៅកើតក្នុងល្បឿនយឺតៗ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាក វីហ្គោ ពណ៌ខ្មៅ មួយគ្រឿង បើកស្របទិសគ្នាមកពីក្រោយបុកពេញទំហឹង និងរុញរថយន្តកូរ៉េទៅមុខបុករថយន្តដឹកត្រីមួយគ្រឿងទៀត បណ្តាលឱ្យអ្នកបើករថយន្តកូរ៉េកៀបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់តែម្តង ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ