ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pedri បន្ត​កុងត្រា​ថ្មី​ជាមួយ Barcelona ដោយ​មាន​តម្លៃ​ផ្តាច់​កុងត្រា​ជាង​១​ពាន់​លាន​ដុល្លារ

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ខ្សែបម្រើ​វ័យក្មេង Pedri បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប​អ្នកមាន​បុណ្យ Barcelona ជា​ផ្លូវការ រហូត​ដល់​ឆ្នាំ ២០២៦ ដោយ​

អេ​ស្ប៉ា​ញ ៖ ខ្សែបម្រើ​វ័យក្មេង Pedri បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប​អ្នកមាន​បុណ្យ Barcelona ជា​ផ្លូវការ រហូត​ដល់​ឆ្នាំ ២០២៦ ដោយ​មាន​តម្លៃ​ផ្តាច់​កុងត្រា​រហូត​ដល់​១​ពាន់​លាន​អឺ​រ៉ូ (១,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​)​។

ខ្សែបម្រើ​វ័យ​១៨​ឆ្នាំ​រូប​នេះ បាន​ផ្លាស់​ពី​ក្លិប Las Palmas និង​ត្រូវ​បាន​ប្រកាស​ជា​កីឡាករ​ពេញ​សិទ្ធិ​របស់ Barcelona កាលពីដើម​ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុង​តម្លៃ​៥​លាន​អឺ​រ៉ូ​។

កីឡាករ​រូប​នេះ បង្ហាញខ្លួន​៥៦​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ឱ្យ Barcelona ។ ខណៈ​កិច្ចសន្យា​របស់​គេ​នឹង​ត្រូវ​ផុតកំណត់​នៅ​បញ្ចប់​រហូត​កាល ២០២១/២២​។ មុន​ពេល​ក្លិប​ប្រកាស​ដំណឹង​ដ៏​រីករាយ​នៃ​ការ​សម្រេច​បន្ត​កុងត្រា​ថ្មី​ជាមួយ Pedri ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា កន្លង​ទៅ​។

Pedri បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ដ៏​លេចធ្លោ​បំផុត​ម្នាក់​កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​ជាមួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ នៅ​ក្នុង​ព្រឹត្តិការណ៍ Euro 2020 និង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០៕ (​ដកស្រង់​ពី FC Barcelona និង Eurosport)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ