ការប្រើសារធាតុហាមឃាត់នៅក្នុងការប្រកួត «Grand Slam Australian Open» នៅតែផ្ដល់ផលប៉ះពាល់ដល់ការងាររបស់នាងMaria Sharapova កីឡាការិនីវាយកូនបាល់លំដាប់ទី៧នៅលើពិភពលោកជនជាតិរុស្ស៊ីជាបន្តបន្ទាប់ និងជាចុងក្រោយអង្គការសហប្រជាជាតិ(UN)បានដកនាងចេញពីតំណែងទូតសម្ព័ន្ធមេត្រីភាពជាបណ្ដោះអាសន្ន។
Sharapova ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងឱ្យបំពេញតួនាទីជាទូតសម្ព័ន្ធមេត្រីភាពក្នុងរយៈពេល៩ឆ្នាំកន្លងមក ដោយតួនាទីចម្បងរបស់នាង គឺចុះទៅជួយជនរងគ្រោះដែលប៉ះពាល់ពីការផ្ទុះចង្ក្រានរ៉េអាក់ទ័រនៅរុស្ស៊ីកាលពីឆ្នាំ១៩៨៦ ប៉ុន្តែដោយសារមានរឿងអាស្រូវពីការប្រើថ្នាំប៉ូវធ្វើឱ្យអង្គការសហប្រជាជាតិដកតំណែងនាងជាបណ្ដោះអាសន្ន ៕
ចែករំលែកព័តមាននេះ