ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UNESCO សរសើរ​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹងការ​អភិរក្ស​បេតិកភណ្ឌ​ទីក្រុង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ កាល​ថ្ងៃ​ទី​ ១២ ខែតុលា…

រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ កាល​ថ្ងៃ​ទី​ ១២ ខែតុលា ឆ្នាំ​ ២០២១ កន្លង​មកនេះ​ដែល​ផ្តោត​លើ ៤ ចំណុចដើម្បី​ទប់ស្កាត់​ការ​វាយ​កម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ​ ។ ក្នុង​នោះ រាល់​សំណង់​អគារ​បេតិកភណ្ឌ ដែល​ត្រូវ​ជួសជុល កែប្រែ​រូបរាង ឬ​វាយ​កម្ទេច​ចោល ត្រូវ​ស្នើ​សុំ​ការ​ពិនិត្យ និង​សម្រេច​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​មុន​សិន ។ អង្គការ​យូ​ណេ​ស្កូ ដែល​មាន​ទីស្នាក់ការ​នៅ​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​អ​ភ​រិ​ក្ស​សំណង់​បេតិកភណ្ឌ ។

Picture

អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃ​ទី ១៥ ខែតុលា បាន​និយាយ​ថា សារាចរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​ការពារ​ការ​វាយ​កម្ទេច​ និង​បំផ្លាញ​សំណង់​បេតិកភណ្ឌ​នៅ​កម្ពុជា នា​ពេល​ថ្មី​ៗ​នេះ គឺ​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់ ដើម្បី​លើកកម្ពស់​ការ​អភិរក្ស​បេតិកភណ្ឌ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​មិន​ប្រថុយ​នឹង​ការ​បាត់បង់ និង​ការ​ខូចខាត​អគារ​បេ​តិក​ភ័​ណ្ឌ​ទីក្រុង នៅ​ក្នុង​ប្រទេស​កម្ពុជា ។

Picture

ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន អង្គការ​យូ​ណេ​ស្កូ បាន​បន្ត​ថា «​ស្រប​តាម​ច្បាប់ ស្តី​ពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ ដែល​បាន​ប្រកាស​នៅ​ឆ្នាំ ១៩៩៦ សារាចរ​នេះ មាន​គោលបំណង​អភិរក្ស​អគារ​បេ​តិក​ភ័​ណ្ឌ​ទីក្រុង រួម​មាន​អគារ​សាសនា អគារ​សាធារណៈ អគារ​ឯកជន អគារ​លំនៅ​ដ្ឋា​ន និង​ផ្ទះ​បុរាណ ព្រមទាំង​កំណត់​នូវ​អនុសាសន៍ ដើម្បី​ការពារ​ការ​បំផ្លាញ និង​ទម្រង់​ណាមួយ​នៃ​ការ​កែប្រែ ការ​ផ្លាស់​ប្តូរ ឬ​ការ​ខូចខាត​រូបរាង នៃ​អគារ​បេ​តិក​ភ័​ណ្ឌ​ទីក្រុង ផង​ដែរ​» ​។

Picture

អង្គការ​យូ​ណេ​ស្កូ បាន​បន្ថែម​ដូចនេះ​ថា បេ​តិក​ភ័​ណ្ឌ​ទីក្រុង រួម​ទាំង​សមាសធាតុ រូបី​ និង​អរូបី គឺជា​ធនធាន​សំខាន់ក្នុង​ការ​លើកកម្ពស់​ភាព​រស់​រវើក និង​ភាព​ធន់​នៃ​តំបន់​ក្នុង​ទីក្រុង និង​ជំរុញ​ការ​អភិ​វ​ឌ្ន៍​សេដ្ឋកិច្ច និង​ការ​រួបរួម​សង្គម និង​ដើម្បី​ឱ្យ​មាន​បំរែបំរួល​បរិ​កាស​ផង​ដែរ ។ ប្រទេស​កម្ពុជា​មាន​កំណត់​ត្រា​យូរអង្វែង សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន លើ​ការ​អភិរក្ស​វប្បធម៌ ហើយ​សារាចរ​នេះ​នឹង​ពង្រឹង​បន្ថែម​ទៀត នូវ​តុល្យភាព​រវាង​កំណើន​ទីក្រុង និង​ការ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព និង​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ចំពោះ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ទី ១១ ក្នុង​គោលបំណង​បញ្ជាក់​ពី​សារៈសំខាន់ បេតិកភណ្ឌ​វប្បធម៌​និង​ធម្មជាតិ ដែល​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​ទីក្រុង​ ។ សារាចរ​នេះ​ផង​ដែរ ក៏​នឹង​លើកកម្ពស់​ការ​គោរព​ជាស​កល ចំពោះ​សិទ្ធិ​វប្បធម៌ សម្រាប់​ទាំងអស់​គ្នា តាម​រយៈ​ការ​ស្តារ និង​អភិរក្ស​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ឡើង​វិញ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កម្ពុជា​មាន​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប ដែល​មាន​បេតិកភណ្ឌ​ពិភពលោក​ចំនួន ៣ របស់​អង្គការ​យូ​ណេ​ស្កូ ដែល​រួម​មាន ប្រាសាទ​អង្គរ ប្រាសាទព្រះវិហារ និង​តំបន់​ប្រាសាទសំបូរព្រៃគុក ។ យូ​ណេ​ស្កូ​បាន​នឹង​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​ការ​អភិរក្ស​តំបន់​ទាំងនេះ ហើយ​យូ​ណេ​ស្កូ​នឹង​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​អភិរក្ស​និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ និង​ទីក្រុង​ផង​ដែរ ៕