ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្មបង្ហាញវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយនៃការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បង្ហាញ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​នៃ​ការ​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​នៅ​កម្ពុជា ដើម្បី​ប្រទេស​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម និង​ខ្ពស់ ។ ឯកឧត្តម​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥ តុលា​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​នូវ​ចក្ខុវិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​គឺ…

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បង្ហាញ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​នៃ​ការ​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​នៅ​កម្ពុជា ដើម្បី​ប្រទេស​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម និង​ខ្ពស់ ។

ឯកឧត្តម​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥ តុលា​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​នូវ​ចក្ខុវិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​គឺ ៖ ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដោយ​កសាង​ជា​ជំហាន​ៗ​នូវ​កម្ពុ​ជាមួយ​ដែល​មាន​សុខ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​សមធម៌ មាន​ប្រជាជន​ដែល​មានចំណេះ​ដឹង​ខ្ពស់ ហើយ​មាន​កម្រិតជីវភាព​សមរម្យ និង​មានការ​រស់នៅ​ប្រកបដោយ​សុខដុមរមនា ។

ឯកឧត្តម​ថា ដើម្បី​រួមចំណែក​ដល់​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលនយោបាយ​ក៏​ដូច​ជា ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ការ​ប្រែក្លាយ​វិស័យ​កសិកម្ម​កម្ពុជា​ទៅ​ជា​កសិកម្ម​ទំនើប​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង មាន​បរិ​យា​ប័ន្ន ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​មាន​និរន្តរភាព ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​សុវត្ថិភាព​ស្បៀង និង​អាហារូបត្ថម្ភ ដែល​នាំ​ដល់​ការ​កើនឡើង​ប្រាក់​ចំណូល​គ្រួសារ​កសិករ ដើម្បី​វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​” គឺជា​តម្រូវការ​ចាំបាច់​បំផុត​មិន​អាច​ខ្វះ​បាន នា​ពេល​បច្ចុប្បន្ន និង​អនាគត ។

ការ​ដាក់​ចេញ​នូវ​គោលដៅ​គោលនយោបាយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ធ្វើ​ឱ្យ​វិស័យ​នេះ​ក្លាយជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ថាមវន្ត​សម្រាប់​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ​ក៏​ដូច​ជា សេដ្ឋកិច្ចជាតិ​ទាំងមូល ក្រសួង​បាន​ខិតខំ​តម្រង់​ទិស​ដៅ​ឆ្ពោះទៅ​នឹង ៖ (​ទី​១) ការ​ធ្វើ​ទំនើប​កម្ម និង​ពា​ណិ​ជ្ជូ​ប​នី​យ​កម្ម​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម (​ទី​២) ការ​វិនិយោគសាធារណៈ និង​ឯកជន​ក្នុង​វិស័យ​កសិកម្ម (​ទី​៣) កំណើន​ប្រកបដោយ​ចីរភាព និង​ការ​បង្កើន​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង (​ទី​៤) កំណែទម្រង់​ស្ថាប័ន និង​បញ្ហា​អន្តរ​វិស័យ ។

ឯកឧត្តម​បញ្ជាក់​ថា​«​ប្រាកដ​ណាស់​ថា ការ​អនុវត្ត​កសិកម្ម​ទំនើប​នឹង​ជួយ​ឱ្យ​ការងារ​នៅ​ក្នុង​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​មាន​ផលិតភាព​ខ្ពស់ និង​និរន្តរភាព ហើយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​វិស័យ​នេះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម និង​ការ​ផលិត​មាន​និន្នាការ​ឆ្ពោះទៅ​រក​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព សុវត្ថិភាព និង​និរន្តរភាព​នៅ​ក្នុង​ប្រព័ន្ធ​ចំណីអាហារ​បែប​ទំនើប​»​។

ឯកឧត្តម​រដ្ឋមន្ត្រី​ថា តាម​រយៈ​នៃ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​កសិកម្ម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​យើង​ទទួលស្គាល់​ថា ផលិតផល​កសិកម្ម​មាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ ហើយ​ក៏​បាន​បំពេញ​សេចក្តី​ការ​ក្នុងស្រុក និង​បាន​ឈាន​ទៅ​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ជា​បណ្តើរ ដោយ​បាន​ប្រកាន់​យក​នូវ​ការ​អនុវត្ត​តាម​អភិក្រម « រដ្ឋ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សហគមន៍​កសិកម្ម​» ។

ជាក់ស្តែង នៅ​ឆ្នាំ​២០២០ កម្ពុជា​ទទួល​បាន​ផលិតផល​កសិកម្ម​សរុប​ចំនួន​១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ធ្វើការ​នាំ​ចេញ​បាន​ចំនួន​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ សម្រាប់​ឆ្នាំ​២០២១​នេះ ក្រសួង​មាន​ក្តី​សង្ឃឹមថា ផលិតផល​កសិកម្ម​សរុប​នឹង​ទំហំ​ធំ​ជាង​ឆ្នាំ​២០២០ ដែល​យើង​ទទួល​បាន ។ ដោយឡែក​ការ​នាំ​ចេញ​កសិផល​សម្រាប់​៩​ខែ ឆ្នាំ​២០២១ មាន​ចំនួន​ជាង​៦​លាន​តោន​ដែល​តម្លៃ​ស្មើនឹង ៣,៨ ពាន់​លាន​ដុល្លារ​រអា​មេ​រិ​ក ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ថា ទន្ទឹម​នឹង​ទទួល​បាន​វឌ្ឍន​ភាពល្អ​ប្រសើរ​ដូច​បាន​បញ្ជាក់​ជូន​ខាងលើ ក្រសួង​ក៏​ទទួលស្គាល់​ផង​ដែរ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​បាន និង​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​វិស័យ​មួយ​នេះ​ដែល​ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​កែ​លម្អ និង​ដោះស្រាយ​ក្នុង​នេះ​រួម​មាន ៖ បម្រែបម្រួល​អាកាសធាតុ ជា​ពិសេស​គ្រោះ​មហន្តរាយ​ដែល​បាន​កើត​ឡើងជា​រៀង​រាល់​ឆ្នាំ​ទាក់ទង​ទៅ​នឹង​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត ។

ស្ថានភាព​កសិកម្ម​កម្ពុជា​កំពុង​ស្ថិត​នៅ​ជា​លក្ខណៈ​កសិកម្ម​ខ្នាត​តូច និង​មាន​លក្ខណៈ​ប្រពៃណី (​ជា​ទម្លាប់​) ។ ការ​រីក​រាលដាល​ជាស​កល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ខ្ពស់ ។ ធាតុ​ចូល​កសិកម្ម​នៅ​មាន​តម្លៃ​ខ្ពស់​សម្រាប់​ធ្វើការ​ដាំ​ដុះ ការ​ចិញ្ចឹមសត្វ និង​ការ​ធ្វើ​វារីវប្បកម្ម​នៅ​មាន​តម្លៃ​ខ្ពស់ រួម​ទាំង​ការ​កែ​ឆ្នៃ​កសិផល ហើយ​ត្រូវ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ផលិតផល​កសិកម្ម​នាំ​ចូល​ពី​ក្រៅប្រទេស ។

ធនធានមនុស្ស​និង​ថវិកា និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នៅ​មាន​កម្រិត​នៅឡើយ សម្រាប់​ជួយ​គាំទ្រ​ដល់​ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​មាន​លទ្ធភាព​ជួយ​ដល់​កសិករ​បាន​ទ​ទួ​ផល​ពី​គម្រោង​ប្រមាណ​ជា ១,២ លាន​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​កសិករ​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​ចំនួន ជាង ៤​លាន​នាក់ កំពុង​បំពេញការងារ​លើ​វិស័យ​កសិកម្ម ។ ការ​បោះទុន​វិនិយោគ​លើ​ការ​កែ​ឆ្នៃ​ផលិតផល​កសិកម្ម របស់​វិស័យ​ឯកជន នៅ​មាន​កម្រិត​នៅឡើយ ។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា​កម្ពុជា​នៅ​មាន​ជាប់​របាំង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ទាក់ទង​ទៅ​នឹង​លក្ខខណ្ឌ​តម្រូវ​នៃ​ភូតគាម​អនាម័យ​ពី​បណ្តា​ប្រទេស​បញ្ជា​ទិញ​កសិផល បើ​ទោះបី​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​យ៉ាងណា​ក៏​ដោយ ។​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ