ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ប់ខ្លួន​ប្តី​កីឡាការិនី​រត់ប្រណាំង​កេ​ន​យ៉ា ពាក់ព័ន្ធ​​ករណី​ឃា.តកម្ម​លើ​ប្រពន្ធ​

2 ឆ្នាំ មុន

កេ​ន​យ៉ា ៖ ប៉ូ​លី​ស​ប្រទេស​កេ​ន​យ៉ា កាលពី​ថ្ងៃ​ទី​១៤ ខែតុលា បាន​ចា.ប់ខ្លួន​ប្តី​​របស់​កីឡាការិនី​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Agnes Jebet

កេ​ន​យ៉ា ៖ ប៉ូ​លី​ស​ប្រទេស​កេ​ន​យ៉ា កាលពី​ថ្ងៃ​ទី​១៤ ខែតុលា បាន​ចា.ប់ខ្លួន​ប្តី​​របស់​កីឡាការិនី​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Agnes Jebet Tirop ដែល​ជាប់​ជា​ជនសង្ស័យ​លើ​អំពើ​ឃា.តកម្ម​ចា​.​ក់ស​​ម្លា​.​ប់​ប្រពន្ធ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៣ ខែតុលា កន្លង​ទៅ​។ គួររំលឹកថា កីឡាការិនី​រត់ប្រណាំង​ដ៏​ឆ្នើម​ម្នាក់ ប្រទះ​ឃើញ​ស្លា​.​ប់​ក្នុងផ្ទះ​ជាមួយ​ស្នាម​ចា​.​ក់លើ​រាង​កាយ

លោក George Kinoti ប្រធាន​ផ្នែក​ស៊ើបអង្កេត​ឧក្រិ.ដ្ឋកម្ម​បាន​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ​ថា Emmanuel Rotich កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ប្រចាំ​តំបន់ Mombasa បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន ខណៈ​ព្យាយាម​រត់គេច​។ ហើយ​រូបគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់ នៅ​ពេល​ការ​ស៊ើបអង្កេត​ត្រូវ​បាន​បញ្ចប់​។

ដើមចម​ឈាន​ដល់​ការ​ដាក់ Emmanuel Rotich ជា​ជនសង្ស័យ ក្រោយ​ប៉ូលិស​ទទួល​បាន​សារ​ពី​គ្រួសារ​ជនសង្ស័យ​ដែល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​ឪពុក​ម្តាយ​ខ្លួន ដោយ​យំ​សុំ​ការ​អភ័យទោស​ពី​ពួក​គាត់ ចំពោះ​រឿង​អាក្រក់​ដែល​រូបគេ​បាន​ធ្វើ​។

​សូម​បញ្ជាក់​ថា កីឡាការិនី Agnes Jebet Tirop អាយុ​២៥​ឆ្នាំ ត្រូវ​បាន​ប្រទះ​រក​ឃើញ ស្លា​.​ប់​ក្នុងផ្ទះ​របស់​ខ្លួន​នៅ​ឯ​ទីក្រុង Iten ក្នុង​តំបន់ Elgeyo-Marakwet ដោយ​មាន​ស្នាម​ចា​.​ក់​ចំ​​ក​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន BBC​។

មរណភាព​កីឡាការិនី Tirop ជា​ការ​បាត់បង់​ធនធាន​អត្តពលកម្ម​ដ៏​សំខាន់​បំផុត​មួយ​រូប​របស់​កេ​ន​យ៉ា​។ ស្រប​ពេល​លោក Sebastian Coe ប្រធាន​កីឡាអត្តពលកម្ម​ពិភពលោក រួម​និង​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ក៏​បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​កីឡាការិនី​ដ៏​ឆ្នើម​មួយ​រូប​នេះ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ