ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​រត់ប្រណាំង​ដ៏​ឆ្នើម​ម្នាក់ ប្រទះ​ឃើញ​ស្លា​.​ប់​ក្នុងផ្ទះ​ជាមួយ​ស្នាម​ចា.ក់​លើរាងកាយ​

4 ថ្ងៃ មុន

កេ​ន​យ៉ា ៖ កីឡាការិនី​រត់ប្រណាំង​កេ​ន​យ៉ា​វិញ្ញាសា​រត់​ចម្ងាយ​ឆ្ងាយ នាង Agnes Jebet Tirop ត្រូវ​បាន​ប្រទះ​ឃើញ​ស្លា​.​ប់​ក្នុងផ្ទះ​របស់​នាង កាលពី​ថ្ងៃ​ទី​១៣ ខែតុលា…

កេ​ន​យ៉ា ៖ កីឡាការិនី​រត់ប្រណាំង​កេ​ន​យ៉ា​វិញ្ញាសា​រត់​ចម្ងាយ​ឆ្ងាយ នាង Agnes Jebet Tirop ត្រូវ​បាន​ប្រទះ​ឃើញ​ស្លា​.​ប់​ក្នុងផ្ទះ​របស់​នាង កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ដោយ​មាន​ស្នាម​ចា.ក់​​ចំក​។

កីឡាការិនី​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​តំណាង​ប្រទេស​កេ​ន​យ៉ា​ចូលរួម​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ លើ​វិញ្ញាសា​រត់​ចម្ងាយ​៥,០០០​ម៉ែត្រ ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៤​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ការ​ស្លា​.​ប់​របស់ Tirop ត្រូវ​បាន​ប្រកាស​ដោយ​លោក Barnaba Korir ប្រធាន​សហព័ន្ធ​កីឡាអត្តពលកម្ម​ប្រទេស​កេ​ន​យ៉ា​ប្រចាំ​តំបន់​ណៃ​រ៉ូ​ប៊ី នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា Tirop ត្រូវ​បាន​ប្រទះ​ឃើញ​ស្លា​.​ប់​ក្នុងផ្ទះ​របស់​នាង​នៅ​ឯ​ក្រុង Iten ក្នុង​តំបន់ Elgeyo-Marakwet ដោយ​មាន​ស្នាម​ចា.ក់​ចំក​​។

បើ​តាម​ការ​លើក​ឡើង​ពី​ប៉ូលិស​ក្នុង​តំបន់​បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ NTV របស់​កេ​ន​យ៉ា​ថា ការ​ស៊ើបអង្កេត​ជាបឋម ប្តី​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​កំណត់​ជា​ជនសង្ស័យ​។ បន្ទាប់​ពី​ប៉ូលិស​ទទួល​បាន​សារ​ពី​គ្រួសារ​ប្តី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​ឪពុក​ម្តាយ​ខ្លួន ដោយ​យំ​សុំ​ការ​អភ័យទោស​ពី​ពួក​គាត់ ចំពោះ​រឿង​អាក្រក់​រូបគេ​បាន​ធ្វើ​។ ហើយ​បច្ចុប្បន្ន​ប៉ូ​លី​ស​កំពុង​ព្យាយាម​ស្វែងរក​ជនសង្ស័យ​។

Agnes Jebet Tirop ត្រូវ​បាន​ចាត់ទុកជា​កីឡាការិនី​រត់ប្រណាំង​កំពូល​មួយ​រូប​របស់​កេ​ន​យ៉ា ដោយ​នាង​បាន​ឈ្នះ​មេដាយ​សំ​រិ​ទ្ធ​ក្នុង​ការ​ប្រកួត​ជើងឯក​កីឡាអត្តពលកម្ម​ពិភពលោក​ឆ្នាំ ២០១៧ និង ២០១៩ លើ​វិញ្ញាសា​ចម្ងាយ​១​ម៉ឺន​ម៉ែត្រ​។

កាលពី​ខែ​មុន នាង​ក៏​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​លើ​ការ​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ ដោយ​ប្រើ​ថេរវេលា​៣០​នាទី​និង​០១​វិនាទី ដើម្បី​បំបែក​កំណត់​ត្រា​កីឡាការិនី​ម៉ា​រ៉ុ​ក Asmae Leghzaoui កាលពី​ឆ្នាំ ២០០២​។ ហើយ​នាង​ព្រមទាំង​បាន​ឈ្នះ​មេដាយមាស​ព្រឹត្តិការណ៍​រត់​ឆ្លង​ប្រទេស World Cross Country Championships នៅ​ទីក្រុង Guiyang ប្រទេស​ចិន កាលពី​ឆ្នាំ ២០១៥ ផង​ដែរ​៕ (​ដកស្រង់​ចេញពី Reuters )

Picture
Picture
Picture
Picture
Picture
Picture