ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​នគរបាល​ផាកពិន័យ​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់

10 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ បុរស​២នាក់​ដោយសារ​តែ​ភ័យ​ខ្លាច​នគរបាល​ចរាចរណ៍​ផាកពិន័យ​ ​ជិះ​ម៉ូតូ​ទៅ​បុក​បា​រ៉ា​ស់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី១៦

​រាជ​ធានី​ភ្នំពេញ ៖ បុរស​២នាក់​ដោយសារ​តែ​ភ័យ​ខ្លាច​នគរបាល​ចរាចរណ៍​ផាកពិន័យ​ ​ជិះ​ម៉ូតូ​ទៅ​បុក​បា​រ៉ា​ស់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី១៦ ​មី​នា ត្រង់​ចំណុច​​មុខ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

បុរស​ដែល​ជា​អ្នក​បើក​ម៉ូតូ​ទៅ​បុក​បា​រ៉ា​ស​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​​ ឈ្មោះ​ ថា សុខ អា​នី​ន អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​ក្នុងភូមិវាល​ធំ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ​​ជិះ​គ្នា​២​នាក់​ ​​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ។ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​មិន​ស្គាល់ឈ្មោះ​​ ។

​មន្ត្រី​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​ ​កម្លាំង​នគរបាលនៃ​ស្នងការ​ដ្ឋាន​​​​​រាជធានី​ភ្នំពេញ ​សហការ​ជាមួយ​​នគរបាល​ខណ្ឌទួលគោក​បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ចំណុច​​ខាងលើ​បាន​មួយសន្ទុះ ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ក្នុង​ល្បឿន​លឿន ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ សមត្ថកិច្ច​​​ធ្វើ​សញ្ញា​ឱ្យ​ចូល​កន្លែង​ត្រួតពិនិត្យ​​ បែរជា​ម៉ូតូ​ខាងលើ​មិន​ព្រម​បន្ថយល្បឿន​​​ហើយ​​បន្ថែម​ល្បឿន​រហូត​​​ភ័យ​ពេក​​ជ្រុល​ចង្កូត​ទៅ​បុក​បា​រ៉ា​ស់​ដែក​ដែល​ដាក់​នៅ​មុខ​កុងត្រូល​ត្រួតពិនិត្យ​នោះ តែ​មិន​បណ្ដាលឱ្យ​រ​ងរ​បួស​ដល់​ម្ចាស់​ម៉ូតូ​ និង​សមត្ថកិច្ច​នោះ​ទេ ​។

ក្រោយ​ពេល​កើតហេតុ​ ​ជន​សង្ស័យ​ទាំង​២នាក់​​ត្រូវ​សមត្ថកិច្ច​​នាំ​ខ្លួន​ទៅ​កន្លែង​ត្រួតពិនិត្យ ​ហើយ​អ្នកជា​ម្ចាស់​ម៉ូតូ​បាន​សុំ​ទោស​សមត្ថកិច្ច ​ចំណែក​​ខាង​សមត្ថកិច្ច​ក៍​មិន​ប្រកាន់​​​និង​​ផាកពិន័យ​ទេ ​ព្រោះ​ពួក​គេ​មិន​មាន​កំហុស ដោយ​គ្រាន់តែ​ណែនាំ​ម្ចាស់​ម៉ូតូ​ខាងលើ​ឱ្យ​​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​​ថ្ងៃក្រោយ​កុំ​ធ្វើ​បែប​នេះ​ទៀត ​ព្រោះ​​អាច​បង្ក​ឱ្យ​សមត្ថ​កិច្ច​ ​ក៍​ដូច​ជា​អ្នក​ដទៃ​គ្រោះថ្នាក់​​ផង​​ដែរ ៕