ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ជោគជ័យ​សម្រាប់​សហគ្រិន​វ័យក្មេង ក្នុង​យុគសម័យ​ឌី​ជី​ថ​ល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ភាព​ជា​សហគ្រិន​អាច​ចូល​ដំណើរការបាន​ច្រើន​ជាង​ពេល​ណា​ៗ​ទាំងអស់ នេះ​មិន​មាន​ន័យ​ថា វា​ជា​ផ្លូវ​ដែល​ទំនេរ​ច្រើន​នោះ​ទេ តែ​វា​ជា​ឱកាស​ច្រើ​នា​សម្រាប់​មនុស្ស​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម ជា​ពិសេស​យុវវ័យ​ ។ ខាងក្រោមនេះជា​គន្លឹះ…

រាជធានី​ភ្នំពេញ ​៖ នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ភាព​ជា​សហគ្រិន​អាច​ចូល​ដំណើរការបាន​ច្រើន​ជាង​ពេល​ណា​ៗ​ទាំងអស់ នេះ​មិន​មាន​ន័យ​ថា វា​ជា​ផ្លូវ​ដែល​ទំនេរ​ច្រើន​នោះ​ទេ តែ​វា​ជា​ឱកាស​ច្រើ​នា​សម្រាប់​មនុស្ស​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម ជា​ពិសេស​យុវវ័យ​ ។ ខាងក្រោមនេះជា​គន្លឹះ ៥ យ៉ាង ដើម្បី​ក្លាយ​ខ្លួន​ជា​សហគ្រិន​ជោគជ័យទាំង​វ័យក្មេង ​៖


ទី​ ១ ការ​រៀបចំ​ផែនការ រៀប​ហើយ​រៀប​ទៀត​ ៖ មិន​មាន​អ្វី​អាច​ជំនួស​ផែនការអាជីវកម្ម​ដ៏​រឹង​របស់​អ្នក​បាន​ទេ ប្រសិនបើ​អ្នក​បាន​រៀបចំ​ផែនការអាជីវកម្ម និង​យុទ្ធសាស្ត្រ​ទីផ្សាឱ្យ​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​នោះ មាន​ន័យ​ថា ​វា​នឹង​មិនសូវ​ខុស​ ។ អ្វី​ដែល​សំខាន់ អ្នក​ត្រូវ​មានការ​វិភាគ​លើ​ប្រជាសាស្ត្រ គោលដៅ និង​ដៃគូ​ប្រកួតប្រជែងរបស់​អ្នក ​។

ទី​ ២ ស្វែងរក​អ្នក​ប្រឹក្សា​ដែល​អាច​ណែនាំ​អ្នក​បាន ​៖ មិន​ថា ​អ្នកជា​មនុស្ស​ពូកែ​ប៉ុ​នណា ក៏​អ្នក​ត្រូវ​ស្វែងរក​អ្នក​ធ្លាប់​មាន​បទ​ពិសោធ​ន័​បរាជ័យ ​និង​ជោគជ័យ​ដើម្បី​រៀន​ពី​ពួក​គេ ជា​ពិសេស​យុទ្ធសាស្ត្រ​ក្នុង​ទីផ្សា ។

ទី​ ៣ រក្សា​ទីផ្សា​របស់​អ្នក​ឱ្យ​បាន​ល្អ​បំផុត ​៖ ការ​ធ្វើ​ទីផ្សា​អាជីវកម្ម​របស់​អ្នកមាន​សារៈសំខាន់​ខ្លាំង​ណាស់ ប៉ុន្តែ​ប្រ​សិន​អ្នក​ឆ្លាត អ្នក​អាច​ទាញ​យក​ប្រយោជន៍​ពី​បណ្តាញ​សង្គម​នានា​បាន ដូច​ជា​ការ​បង្កើត​ទំព័រ​អាជីវកម្ម​របស់​អ្នក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក និង​នៅ​លើ Twitter និង Instagram ព្រោះ​វា​មិន​មានការ​គិតថ្លៃ​អ្វី​ឡើយ ហើយ​ជួយ​អាជីវកម្ម​របស់​អ្នក​បាន​ច្រើន​ទៀត​ផង​ ។

ទី​ ៤ បង្កើត​ក្រុម​ដែល​រឹង​មាំ​មួយ​ ៖ ត្រង់នេះ​មិនមែន​មាន​ន័យ​ថា​ទាល់តែ​ជួល​អ្នក​មានបទពិសោធន៍​ខ្ពស់ ហើយ​ផ្តល់​ប្រាក់ខែ​ច្រើន​នោះ​ទេ តែ​វា​ជា​ការ​ចាប់ផ្តើម​ជាមួយ​មនុស្ស​ដែល​នៅ​ជុំវិញ​អ្នក ដែល​អ្នក​បាន​ជឿ​ទុកចិត្ត​ទៅ​លើ​ពួក​គេ​ ។ មាន​មតិ​ខ្លះ​និយាយ​ថា ការ​ចាប់ផ្តើម​អាជីវកម្ម​ជាមួយ​មិត្ត​ភ័​ក្ត​គឺ​សូវ​ល្អ​ទេ ប៉ុន្តែ​វា​មិន​អាស្រ័យ​ទៅ​លើ​មតិ​ទាំងអស់​នឹង​ដែរ ព្រោះ​សំខាន់​អ្នក ​និង​មិត្ត​ភ័​ក្ត​របស់​អ្នកមាន​ចក្ខុវិស័យ​ដូច​គ្នា គឺ​បាន​ហើយ​ ។

ទី ​៥ ត្រៀមខ្លួន​សម្រាប់​បញ្ហា​ហិរញ្ញវត្ថុ ​៖ គ្មាន​នរណា​ម្នាក់​ចៀស​ផុត​ទេពី​រឿង​នេះ ស្ទើរតែ​គ្រប់​អាជីវកម្ម​ដែល​បើក​ដំបូង មាន​បញ្ហា​ហិរញ្ញវត្ថុ ដូចនេះ​អ្នក​ត្រូវ​ត្រៀមខ្លួន សម្រាប់​គ្រប់​កាលៈទេសៈ ​។ ដោះស្រាយ​លំហូរ​សាច់ប្រាក់ ដោយ​សន្សំ​សំចៃ ការ​ចំណាយ​មួយ​ខែ​ៗ មុន​ពេល​កំណត់​ ។ នៅ​ពេល​អ្នក​កាត់​លើ​ការ​ចំណាយ​អស់ប្រាក់​ចំណេញ​ត្រូវ​តែ​ទុកដាក់​សម្រាប់​សន្សំ​ ៕ ប្រភព ​៖ europeanbusinessreview

អត្ថបទសរសេរ ដោយ