ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផេ​ន​គ្វី​ន​ដើរ​ប្រហែល​8.000​គីឡូម៉ែត្រ​ទៅ​ជួប​បុរស​ធ្លាប់​ជួយ​វា

8 ឆ្នាំ មុន

Daily Maiil កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សត្វ​ផេ​ន​គ្វី​ន​ពូជ​អា​មេ​រិ​ក​ខាងត្បូង​ព្យាយាម​ដើរ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល​៨.០០០​គីឡូម៉ែត្រ ជា​រៀង​រាល់​ឆ្នាំ​ចេញពី​ទីជម្រក​ដើម្បី​ស្វែងរក​ជួប​លោក Joao Pereira De Sousa

Daily  Maiil កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សត្វ​ផេ​ន​គ្វី​ន​ពូជ​អា​មេ​រិ​ក​ខាងត្បូង​ព្យាយាម​ដើរ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល​៨.០០០​គីឡូម៉ែត្រ ជា​រៀង​រាល់​ឆ្នាំ​ចេញពី​ទីជម្រក​ដើម្បី​ស្វែងរក​ជួប​លោក Joao  Pereira De Sousa អាយុ​៧១​ឆ្នាំ អតីត​ជា​ជាង​ឥដ្ឋ និង​មាន​អាជីព​បន្ថែម​ជា​អ្នកនេសាទ​នៅ​ក្នុងភូមិ​មួយ​ខាងក្រៅ​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រ​ស៊ី​ល ។

លោក Joao  Pereira De Sousa បាន​ជួប​ផេ​ន​គ្វី​ន​មួយ​ក្បាល​នោះ កាលពី​ឆ្នាំ​២០១១ ខណៈ​ពេល​ខ្លួន​វា​ប្រឡាក់​កំណកប្រេង​ពណ៌​ខ្មៅ និង​ដេក​នៅ​លើ​ដុំ​ថ្ម ។ អ្នកនេសាទ​បាន​ជួយ​យក​ផេ​ន​គ្វី​ន​នោះ​ទៅ​លាង​កំណកប្រេង និង​ផ្តល់​ត្រី​ឱ្យ​វា​ស៊ី ។ បន្ទាប់​ពី​វា​ជា​សះស្បើយ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ លោក Sousa ក៏​យក​វា​ទៅ​លែង​ចូល​សមុទ្រ​វិញ ។ ប៉ុន្មាន​ខែ​ក្រោយមក​ផេ​ន​គ្វី​ន​នោះ​ត្រឡប់​ទៅ​សួរសុខទុក្ខ​លោក Joao   Pereira De Sousa ដែល​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ ។ លោក Joao   Pereira De Sousa ឱ្យ​ផេ​ន​គ្វី​ន​នោះ​នៅផ្ទះ​ជាមួយ​លោក លុះ​រយៈពេល​៨​ខែ​ក្រោយមក​នៅ​ពេល​ដល់​រដូវ​បន្ត​ពូជ​ទើប​វា​ចាកចេញ​ទៅ​កន្លែង​វា​វិញ  ។

លោក Joao   Pereira De Sousa បញ្ជាក់​ថា ផេ​ន​គ្វី​ន​មួយ​ក្បាល​នោះ​លោក​ដាក់​ឈ្មោះ «Jin jing» ។ វា​បាន​ធ្វើ​ដំណើរ​ប្រហែល​៨.០០០​គីឡូម៉ែត្រ​ពី​ទីជម្រក​ដើម្បី​ទៅ​ជួប​លោក ។ លោក Joao   Pereira De Sousa មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ប៉ះពាល់​Jin jing ទេ ដោយ​ចិញ្ចឹម​វា​ប្រៀប​ដូច​ជា​កូន ឱ្យ​ដេក​នៅ​លើ​ភ្លៅ ងូតទឹក​ឱ្យ រួម​ទាំង​បញ្ចុក​ត្រី​សា​ឌី​ន​ឱ្យ​វា​ស៊ី​ជា​ប្រចាំ ។  លើក​ទី​២ Jin jing បាន​រស់នៅ​ជាមួយ​លោក​អស់​រយៈពេល​១១​ខែ រហូត​ជ្រុះ​រោម​ប្តូរ​រោម​ថ្មី​ទើប​វា​ត្រឡប់​ទៅ​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ។

ជា​រៀង​រាល់​ឆ្នាំ Jin jing តែងតែ​ធ្វើ​ដំណើរ​ទៅ​លេង​លោក Joao   Pereira De Sousa លោក​ចៅ​ប៉ាវ​ឡូ ក្រា​ហុ​ី​វ​ស្គី អ្នក​ជីវវិទ្យា​ជនជាតិ​ប្រេ​ស៊ី​ល​សម្តែង​ការ​ភ្ញាក់ផ្អើល​ព្រោះ​មិន​ធ្លាប់​ជួប​រឿង​បែប​នោះ​ពី​មុន​មក ។ លោក​សន្និដ្ឋាន​ថា​ផេ​ន​គ្វី​ន​នោះ​ប្រហែលជា​មាន​មនោសញ្ចេតនា​ចំពោះ​លោក Joao   Pereira De Sousa ដែល​មានគុណ​ចំពោះ​វា ៕