បត់មូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង
ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៧នឹង១៨
ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៧នឹង១៨
ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៧នឹង១៨ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ រវាងម៉ូតូ និងម៉ូតូបណ្តាឲ្យរងរបួសទាំងសងខាងធ្ងន់ស្រាលចំនូន៣នាក់។
អ្នករងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទាំង៣នាក់ទី១.ឈ្មោះ សុខ សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជាកសិករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ជិះម៉ូតូម៉ាក SL ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញា 1AF-1381 បានរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ទី២.ឈ្មោះ អ៊ុន វណ្ណេត ភេទប្រុស អាយុ២៣ឆ្នាំ ជាកសិករ មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ បើកបរម៉ូតូម៉ាក់វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1D-8140 បានរងរបួសចង្ការ និងក្បាលផ្នែកខាងក្រោយធ្ងន់ និងទី៣.ឈ្មោះ អ៊ុន បូរែន ភេទប្រុស អាយុ២៤ឆ្នាំ ជាកសិករ ស្នាក់នៅភូមិតារាបដូនសជាមួយគ្នារបួសស្រាល ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលផ្សេងៗគ្នានៅមន្ទីរពេទ្យរាជធានីភ្នំពេញទាំង៣នាក់ ។
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេឃើញខាងភាគីម៉ូតូSLបើកបរម្នាក់ឯងក្នុងទិសដៅបញ្ច្រាស់គ្នា ស្រាប់តែមកដល់ចំណុចខាងលើបានវ៉ាក់ និងភាគីម៉ូតូវីវ៉ា ជិះឌុបគ្នា២នាក់បត់ធ្វើឲ្យភាគីម៉ូតូSLជាន់ហ្វាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតួវីវ៉ាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាងតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញសហការជាមួយនគរបាលប៉ុស្ដិ៍ចុះធ្វើការវាសវែងប្រមូលយកទៅមធ្យោបាយនិងម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ