បង្ក្រាបបនល្បែងស៊ីសងដុះស្លែ ជ្រកក្រោមស្លាកភោជនីយដ្ឋាន
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែមីនានេះ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត បានចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងរួមមានបៀ អាប៉ោង ដុះស្លែមួយកន្លែងជ្រក
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែមីនានេះ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត បានចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងរួមមានបៀ អាប៉ោង ដុះស្លែមួយកន្លែងជ្រក
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែមីនានេះ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត បានចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងរួមមានបៀ អាប៉ោង ដុះស្លែមួយកន្លែងជ្រកក្រោមស្លាកភោជនីយដ្ឋានយីហោ«តាំង ប៊ុនហេង» ស្ថិតនៅខាងកើតផ្លូវជាតិលេខ៥ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រភពពីមន្ដ្រីសមត្ថិកិច្ចបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបបនល្បែងស៊ីសង ដែលធ្វើឡើងតាមបទបញ្ជារបស់ស្នងការនគរបាលខេត្តនាពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី ប្រមាណជាង១០នាក់ ស្រី២នាក់រួមទាំងថៅកែភោជនីយដ្ឋាន និងរឹបអូសវត្ថុតាងមានបៀ អាប៉ោង ម៉ូតូ៥គ្រឿង រថយន្តស៊េរីទំនើប៤គ្រឿង រួមទាំងសម្ភារមួយចំនួនទៀត។ តាមប្រភពបានបញ្ជាក់បន្ថែមទៀតថា អ្នកញៀនល្បែងស៊ីសង ដែលចូលលេងនៅក្នុងភោជនីយដ្ឋានយីហោ «តាំង ប៊ុនហេង»នេះ ភាគច្រើនជាមន្ត្រីរាជការ ដែលមានតួនាទី និងកងកម្លាំងសមត្ថកិច្ចផងដែរ។
ចំពោះទីតាំងបើកល្បែងស៊ីសងនេះ បានចាប់ដំណើរការជាយូរឆ្នាំមកហើយ តែអាចោរជើងមួយ(អាប៉ោង)ទើបនឹងចាប់ផ្តើមប្រមាណ២ទៅ៣សប្តាហ៍តែប៉ុណ្ណោះ។ តាមប្រភពពីអ្នកញៀនល្បែងស៊ីសងប្រមាណ១០នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះបានបង្ហើបប្រាប់ឲ្យដឹងថា អ្នកចូលលេងមួយចំនួនធំ ដែលជាអ្នកមានលុយ និងមានអំណាចត្រូវសមត្ថកិច្ចបើកផ្លូវឲ្យរត់តាមទ្វារក្រោយជាថ្នូរនឹងការទទួលលាភសក្ការ។
ជាការកត់សម្គាល់ឱ្យឃើញថា ល្បែងស៊ីសងនៅក្រុងប៉ោយប៉ែត ត្រូវគេបើកឲ្យលេងរីកដូចផ្សិត និងយ៉ាងអនាធិបតេយ្យបំផុត ជាពិសេសល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ិនធើណេត និងកន្ទុយលេខ (ឆ្នោត) ប៉ុន្តែការបង្ក្រាបហាក់ដូចជាមានភាពយឺតយ៉ាវ ហើយការបង្ក្រាបនូវទីតាំងមួយចំនួន នៅពេលដែលធ្វើការបង្ក្រាបមិនបាន១សប្តាហ៍ផងត្រូវបានគេបើកដំណើរការវិញធម្មតា ដូចវែកចកយ៉ាងដូច្នោះដែរ ទាំងនេះប្រហែលដោយសារតែមានការបើកភ្លើងខៀវពីអាជ្ញាធរ។
លោក សិទ្ឋ ឡោះ ស្នងការរងទទួលផ្នែកព្រហ្មទណ្ទខេត្ត បានប្រតិកម្មជុំវិញបញ្ហាការរិះគន់ខាងលើ ហើយបានប្រាប់តាមទូរស័ព្ទឲ្យដឹងថា សមត្ថកិច្ចរបស់លោកបានចុះទៅបង្ក្រាបបនល្បែងស៊ីសងនៅក្នុងភោជនីដ្ឋានខាងលើនោះពិតមែន ។ លោកបានបញ្ជាក់ថា ចំពោះអ្នកដែលមិនបានពាក់ពន្ឋ័ ដែលបានទៅអង្គុយហូបកាហ្វេនៅក្នុងហាងនោះ សមត្ថកិច្ចមិនបានឃាត់ខ្លួនពួកគាត់នោះទេ។ លោកស្នងការរង សិទ្ឋ ឡោះ បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះព័ត៌មានលេចឮថា មានសមត្ថកិច្ចបានបើកដៃឱ្យអ្នកលេងល្បែងមួយចំនួនឲ្យរត់ចេញតាមទ្វារក្រោយ ជាថ្នូរនឹងកាទទួលលាភសក្ការនោះ គឺមិនមានជាដាច់ខាត។
លោកបន្តថែមទៀតថា សមត្ថកិច្ចចុះបង្ក្រាបនៅក្នុងហេតុការណ៍នោះ ដោយគោរពទៅតាមបទបញ្ជា និងវិន័យកងកម្លាំងនគរបាលជាតិ មិនប្រាសចាកពីក្រមសីលធម៌ជាដាច់ខាត ។ ជាចុងក្រោយលោកស្នងការរងបានបន្ថែមថា ចំពោះជនសង្ស័យដែលបានប្រព្រឹត្តទាំង១០នាក់ ហើយសមត្ថកិច្ចបានឃាត់ខ្លួន និងរឹបអូសវត្ថុតាងប្រមូលយកមកបាននោះ កម្លាំងជំនាញរបស់លោកបានកសាងសំនុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីតែម្តង៕
ចែករំលែកព័តមាននេះ