ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័នជំនាញគ្រោងផ្សព្វផ្សាយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ឱ្យពលរដ្ឋដឹង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ច្បាប់ស្តីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន សម្រាប់ភាគី កម្ពុជាបានចូលជាធរមានហើយ បន្ទាប់ព្រះមហាក្សត្រទ្រង់បានឡាយព្រះហត្ថលេខា ដាក់ឲ្យប្រើកាលពីថ្ងៃទី ៥ តុលាឆ្នំា…

រាជធានីភ្នំពេញ ៖ ច្បាប់ស្តីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន សម្រាប់ភាគី កម្ពុជាបានចូលជាធរមានហើយ បន្ទាប់ព្រះមហាក្សត្រទ្រង់បានឡាយព្រះហត្ថលេខា ដាក់ឲ្យប្រើកាលពីថ្ងៃទី ៥ តុលាឆ្នំា ២០២១ កន្លងមកនេះ ។ លោក ប៉ែន សុវិជាតិ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម និងរៀបចំសិក្ខាសាលា និងការផ្សព្វផ្សាយមួយជូនទៅដល់សាធារណជនទូទៅដើម្បីឱ្យដឹងពីអត្ថប្រយោជន៍ពីមុខទំនិញ និងអំពីឱកាសទីផ្សារដែលសាធារណជន និងធុរជនអាចប្រើប្រាស់អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីទាញយកប្រយោជន៍ជាអតិប្បរមាពីទីផ្សាររបស់ចិន ។

មន្រ្តីជាន់ខ្ពស់បានបញ្ជាក់ពីសារៈសំខាន់នៃច្បាប់នេះថា ផ្អែកលើអ្វីដែលយើងធ្លាប់បានបង្ហាញជូន គឺមានបន្ទាត់មុខទំនិញជាច្រើនត្រូវបានលើកលែងពន្ធ ពិសេសទំនិញជាកសិផល ដែលយើងមានក្តីរំពឹងខ្ពស់ថា យើងអាចនាំចេញទំនិញប្រភេទនេះទៅកាន់ប្រទេសចិនដោយមិនចំាបាច់បង់ពន្ធ ។ ទំនិញជាប្រភេទឧស្សាហកម្ម លក្ខណៈខ្នាតតូចនិងមធ្យមក៏អាចទទួលបានការទទួលស្គាល់ហើយនឹងនាំចេញទៅកាន់ទីផ្សារចិនបាន ។ លើលពីនេះយើងក៏អាចទទួលបានការផ្លាស់ប្តូរនៅបច្ចេកវិទ្យាខ្លះរវាងភាគីទំាងពីរ កម្ពុជា ចិន នៅលើការផលិតទំនិញមួយចំនួនដែលខាងភាគីចិនអាចមានអ្នកមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាយើង ស្របពេលដែលយើងមានច្បាប់វិនិយោគថ្មី ដែលបង្កលក្ខណៈធូរស្រាលនិងមានការលើកទឹកចិត្តលើការបណ្តាក់ទុននៅកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ១២ តុលា ឆ្នំា ២០២០ បញ្ជាក់ថា ជារួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា៖ ១) ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញ ផលិផលត្រីសាច់គ្រប់ប្រភេទ កសិផលបន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនផ្សេងទៀតស្របពែលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងភូតគាមអនាម័យ, ២) ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាលជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមំាក្នុងវិស័យសេវាកម្មនាពេលខាងមុខ ។ លើសពីនេះកម្ពុជានឹងទទួលបានផលប្រយោជន៍ពីការប្រមូលពន្ធដារ ការទទួលបានការងារ ការទទួលបានការបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើជំនាញពីអ្នកផ្គត់ផ្គង់និងក្រុមហ៊ុនផ្គត់ផ្គង់សេវាបរទេសដែលជាកត្តាដ៏សំខាន់ដើម្បីពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក, ការកំណត់ឱ្យកាន់តែច្បាស់នូវវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជម្ម អនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការរៀបចំបង្កើតនូវបរិយាកាសវិនិយោគនិងនយោបាយទាក់ទាញវិនិយោគពីបរទេសជាដើម ។

បើតាមក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងចូលជាធរមានក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទ ដែលភាគីទំាងពីរបានផ្លាស់ប្តូរសេចក្តីជូនដំណឹងអំពីការបញ្ជាប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន រួមទំាងទទួលបានការអនុម័តពីសភាជាតិនៃប្រទេសទំាងពីរ និងការឡាយព្រះហស្ថលេខាផ្តល់សច្ចាប័នពីព្រះមហាក្សត្រ ឬអាចចូលជាធរមាននៅកាលបរិច្ចេទផ្សេងពីនេះ តាមការឯកភាពរវាងភាគីទំាងពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ