យានបេសកកម្មរុស្ស៊ី-អឺរ៉ុប EXOMARS 2016 កាលពីយប់ថ្ងៃទី១៤ មីនា បានបំបែកខ្លួនចេញពីកាំជ្រួចបញ្ជូន PROTON ហើយពេលនេះវាកំពុងហោះហើរឆ្ពោះទៅកាន់ភពព្រះអង្គារ ដែលនៅទីនោះយាននេះត្រូវរុករកភស្តុតាងជាសក្តានុភាពនានានៃសកម្មភាពជីវៈវិទ្យាលើភពនេះ ។
បេសកកម្មរួមនេះត្រូវបានធ្វើ ទោះបីមានភាពតានតឹងរវាងសហភាពអឺរ៉ុប និងរុស្ស៊ី ព្រមទាំងទណ្ឌកម្មទៅវិញទៅមកក្តី ។ វាអាចឱ្យពួកអឺរ៉ុបងាកមកធ្វើការស្រាវជ្រាវភពព្រះអង្គារជាថ្មី បន្ទាប់ពីជោគជ័យដំបូងកាលពីឆ្នាំ២០០៣ ហើយក៏អាចឱ្យពួករុស្ស៊ីបំពេញក្តីស្រមៃស្រាវជ្រាវភពនេះក្នុងថ្ងៃណាមួយដែរ ។
ទីភ្នាក់ងារអវកាសអឺរ៉ុប ESA រាយការណ៍ថា យានបេសកកម្ម EXOMARS បានបំបែកខ្លួនចេញពីកាំជ្រួចបញ្ជូនដូចការគ្រោងទុក ។ នាវេលាម៉ោង២១និង២៨នាទីម៉ោងសាកលយាននេះ ដែលអមដោយឧបករណ៍ចុះចតសាកល្បងឈ្មោះ SCHIAPARELLI ត្រូវបញ្ជូនជាលើកដំបូងនូវសញ្ញាមួយដល់ ESA ។
យានបេសកកម្ម EXOMARS ត្រូវបានបាញ់បញ្ជូនដោយកាំជ្រួច PROTON នាវេលាម៉ោង៩និង៣១នាទីម៉ោងសាកល ចេញពីទីលានបាញ់បង្ហោះបៃកូនួរប្រទេសកាហ្សាក់ស្ថាន ។
យានបេសកកម្ម EXOMARS 2016 ត្រូវធ្វើដំណើររយៈពេល៧ខែហោះហើរក្នុងចម្ងាយផ្លូវ៤៩៦លានគីឡូម៉ែត្រ ។ ឧបករណ៍ចុះនឹងបំបែកខ្លួនពីយាននេះ នាថ្ងៃទី១៦ តុលា ដើម្បីចុះលើភពក្រហម ។ បន្ទាប់ពីទម្លាក់ឧបករណ៍ចុះ យាន TGO នឹងហោះចូលក្នុងតារាវិថី រួចបន្ទាបខ្លួនមកកាន់តារាវិថីមួយក្នុងកម្ពស់៤០០គីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ