ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ធ្លាក់​ភ្នែក បើក​ម៉ូតូ​ធ្លាក់​ផ្លូវ​បាក់​ក​ស្លាប់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ខាង​មុខ​បុរី​ពិភព​ថ្មី សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ខាង​មុខ​បុរី​ពិភព​ថ្មី សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ដួល​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ដែល​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1A-6795 ស៊េរី​២០០៨ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០១១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ទំនងជា​ស្រវឹងស្រា គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​រេច​ង្កួ​ត​ចុះឡើង​បណ្ដាល​ឱ្យ​ធ្លាក់​ពីលើ​ផ្លូវ ហើយ​ដួល​បត់​ក​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

សព​ជន​រង​គ្រោះ គេ​ពុំ​ទាន់​ស្គាល់​អត្ដសញ្ញាណ​នៅឡើយ​ទេ តែ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​វត្ត​កប់​ស្រូវ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕