ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ធ្វើ​បាន Hat-trick លើក​ទី​១០​ ឱ្យ​ព័រ​ទុ​យ​ហ្គា​ល់​ក្នុង​ជ័យជម្នះ​លើ​លុ​ច​ហ្សំ​បួរ

2 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បាន​បំបាក់​ក្រុម​ជម្រើសជាតិ​លុ​ច​ហ្សំ​បួរ​ដោយ​លទ្ធផល ៥-០ នៅ​វគ្គ​ជម្រុះ​

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បាន​បំបាក់​ក្រុម​ជម្រើសជាតិ​លុ​ច​ហ្សំ​បួរ​ដោយ​លទ្ធផល ៥-០ នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល FIFA World Cup 2022 ប្រចាំ​តំបន់​អឺរ៉ុប ខណៈ​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បន្ត​ធ្វើ​បាន Hat-trick​។

ជំនួប​នៅ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Estadio Algarve ដែល​មាន​មូលដ្ឋាន​ក្នុង​តំបន់ Algarve ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​កាលពី​យប់មិញ ៣​គ្រាប់​របស់ Ronaldo រកបាន​នៅ​នាទី​៨, ១៣, ៨៧ ក្នុង​ចំណោម​នោះ​២​គ្រាប់​ជា​បាល់​ប៉េ​ណា​ល់​ទី​។ ចំណែក​២​គ្រាប់​ផ្សេង​ទៀត សម្រេច​បាន​ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Bruno Fernandes និង​បម្រើ​ខ្សែការពារ Joao Palhinha​។

តាម​រយៈ​លទ្ធផល​នេះ ព័រ​ទុ​យ​ហ្គា​ល់​ឈរ​នៅ​លេខ​២ មាន​១៦​ពិន្ទុ​តាម​ពីក្រោយ​ស៊ែ​ប​មាន​១៧​ពិន្ទុ ដែល​បាន​យកឈ្នះ​អា​ស៊ែ​បៃ​ហ្ស​ង់​ក្នុង​លទ្ធផល ៣-១​។ លុ​ច​ហ្សំ​បួរ​នៅ​លេខ​៣​មាន​៦​ពិន្ទុ​, សាធារណរដ្ឋ​អៀរ​ឡង់​នៅ​លេខ​៤​មាន​៥ និង​អា​ស៊ែ​បៃ​ហ្ស​ង់​នៅ​បាត​តារាង​មាន​ត្រឹម​១​ពិន្ទុ​។ ខណៈ​នៅ​សល់​២​ប្រកួត​ទៀត​ទើប​បញ្ចប់​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។

ងាក​មក​កាន់​ខ្សែប្រយុទ្ធ Cristiano Ronaldo ដែល​កំពុង​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United វិញ ៣​គ្រាប់​យប់មិញ គឺជា​ការ​ធ្វើ​បាន Hat-trick លើក​ទី​១០​សម្រាប់​ជម្រើសជាតិ និង​ជា​លើក​ទី​៥៨​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​។ ហើយ​រហូត​មក​ទល់​ពេល​នេះ Ronaldo រកបាន​១១៥​គ្រាប់​ហើយ​នៅ​ជម្រើសជាតិ​ពី​ការ​បង្ហាញខ្លួន​១៨២​ប្រកួត​៕ (​ដកស្រង់​ចេញពី Goal)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ