ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ៖ ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារអន្តរវិស័យ និងប្រទាក់ប្រឡាគ្នាតម្រូវឲ្យចូលរួមពីប្រជាជនម្នាក់ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន គូសបញ្ជាក់​ថា ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គឺជា​ការងារ​អន្តរ​វិស័យ និង​ប្រទាក់ក្រឡា​គ្នា​ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាជន​ម្នាក់​ៗ​។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន គូសបញ្ជាក់​ថា ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គឺជា​ការងារ​អន្តរ​វិស័យ និង​ប្រទាក់ក្រឡា​គ្នា​ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាជន​ម្នាក់​ៗ​។

យោង​តាម​សា​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ១៣ តុលា ២០២១ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គឺជា​ការងារ​អន្តរ​វិស័យ និង​មាន​លក្ខណៈ​ប្រទាក់ក្រឡា​ដែល​តម្រូវ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាជន​យើង​ម្នាក់​ៗ គ្រួសារ សហគមន៍ ក្រសួង ស្ថាប័ន​ផ្នែក​ឯកជន សង្គម​ស៊ី​វិល សំដៅ​កាត់​បន្ថយ​ហានិភ័យ​ដែ ល​មាន​ស្រាប់​ត្រៀម​បង្ការ​ហានិភ័យ​ថ្មី ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​គូសបញ្ជាក់​ថា ដើម្បី​ធានា​នូវ​ភាព​ជោគជ័យ​នៃ​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​សម្តេច​បាន​ធ្វើការ​អំពាវនាវ​ដូច​តទៅ ៖

១- ទោះបីជា​បងប្អូន​ជនរួមជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ក៏​ដោយ​ក៏​ត្រូវ​បន្ត​រក្សា និង​អនុវត្ត​គោលការណ៍​បង្ការ​ទប់ស្កាត់ និង​វិធាន​សុខាភិបាល “៣​ការពារ ៣​កុំ​- ឱ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ធ្វេសប្រហែស ហើយ​បើ​មិន​ទាន់​បាន​ចាក់​វ៉ា​ក់ សាំង​ការពារ​កូដ​-១៩ សូម​មេត្តា​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​ៗ​គ្នា​តាម ការ​ណែនាំ និង​តាម ទីកន្លែង​ដែល​បាន​កំណត់​ដោយ​រដ្ឋបាល​រាជធានី ខេត្ត ដើម្បី​បង្កើត​ភាព ស៊ាំ​ជៀស​ផុត​ពី​គ្រោះ មហន្តរាយ​នៃ​ជំងឺ​រាតត្បាត​កាច​សាហាវ​នេះ​។

២- ត្រូវ​ប្រកាន់ខ្ជាប់​ជា​រៀង​រហូត​នូវ​វប្បធម៌​ចែករំលែក​ដោយ​ឈរ​លើ​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក សហការ ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ និង​ជួយ រំលែក​ទុក្ខ​លំបាក​ប្រជាជន​ដែល ងាយ​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រទេស​។
៣- បន្ត​ពង្រឹងស្មារតី​សាមគ្គីភាព​និង​ឯកភាព​ជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ា​ក្រូ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធានា​សុខុមាលភាព ជីវភាព​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រីក ចម្រើន​ឡើង​បន្ថែម​ទៀត​។

៤- ត្រូវ​បង្កើន​ការ​យល់​ដឹង​អំពី​ឥទ្ធិពល​ផល​ប៉ះពាល់​ពី​គ្រោះ​មហន្តរាយ ដោយ​ប្រកាន់ខ្ជាប់​វិធានការ​ត្រៀម បង្ការ ប្រកបដោយ​ស្មារតី​ភ្ញាក់រលឹក​តាម​លំនាំ​ថ្មី និង​ការ​ទទួលខុសត្រូវ​ខ្ពស់​នូវ​របៀបរបប​រស់នៅ​ស្អាត​ថែរក្សា សុខភាព​ផ្ទាល់ខ្លួន អនាម័យ​ខ្លួនប្រាណ អនាម័យ​លំនៅ​ដ្ឋា​ន ការ​ទុកដាក់​សំរាម សំណល់​រឹង បន្ថយ​ការ​ប្រើប្រាស់ ថង់​ប្លា​ស្ទីក​ជាដើម ។ ការពារ​ថែរក្សា​ប្រព័ន្ធ​ស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធ​រំដោះ​ទឹក ដើម្បី​ការ​រស់នៅ​ប្រកបដោយ ផា​សុខភាព និង​សុខុមាលភាព ជៀស​ផុត​ពី​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​។

៥- ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ពង្រឹង​យន្តការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដោយ​ផ្តោត សំខាន់​លើ​ការ​ត្រៀម​បង្ការ​ហានិភ័យ ដើម្បី​កាត់​បន្ថយ​គ្រោះ​មហន្តរាយ ដោយ​ត្រៀម​រៀបចំ​សម្រាប់​ការ​ឆ្លើយ​តប ទៅ​នឹង​មុខសញ្ញា​គ្រោះថ្នាក់​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ជា​ពិសេស​ជួយ​ដល់​ប្រជាជន​ក្រីក្រ ងាយ​រង​គ្រោះ ស្ត្រី កុមារ ចាស់ជរា និង​ជន​មាន​ពិការ​ភាព​។

៦- វិស័យ​ឯកជន ដៃគូរ​អភិវឌ្ឍ សង្គម​ស៊ី​វិល បន្ត​ចូលរួម​សហប្រតិបត្តិការ កៀរគរ​ធនធាន​ដែល​ចាំបាច់ ដើម្បី​ធានា​អនុវត្ត​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ឱ្យ​មាន​ប្រសិទ្ធភាព សម្រាប់​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល អាកាសធាតុ​។

៧- ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​រួម​មាន​បណ្តាញ​សង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​របស់​រដ្ឋ​និ ង​ឯកជន​សូម ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នូវ​ព័ត៌មាន​ព្យាករណ៍​អាកាសធាតុ កំណើន​ទឹកទន្លេ ស្ទឹង ព្រែក មុខសញ្ញា គ្រោះថ្នាក់​ផ្សេង​ៗ និង​សារ​អប់រំ​ការ​យល់​ដឹង​ជា​សាធារណៈ​ពី​វិធានការ ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​ជូន​ដល់ សាធារណៈជន​ជ្រាប​ទាន់​ពេលវេលា​និង​ឆាប់រហ័ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ