ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចង់លឿនជាង​រថភ្លើង​ នេះត្របាក់​​ឡាន​១គ្រឿង​​ខ្ទេច​​ខាង​​មុខ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់៖ អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​រថយន្ត​បុក​ជាមួយ​រថភ្លើង ស្រប​ពេល​ដែល​រថភ្លើង​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ។ តាម​សមត្ថកិច្ច​អោយ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​០៦​​ព្រឹក​ថ្ងៃ​ទី​១៣​ តុលា ឆ្នាំ​២០២១ នេះ…

ស្រុក​ព្រៃ​នប់៖ អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​រថយន្ត​បុក​ជាមួយ​រថភ្លើង ស្រប​ពេល​ដែល​រថភ្លើង​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ។ តាម​សមត្ថកិច្ច​អោយ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​០៦​​ព្រឹក​ថ្ងៃ​ទី​១៣​ តុលា ឆ្នាំ​២០២១ នេះ ស្ថិតនៅ​ចំណុចផ្លូវ​រថភ្លើង​កាត់​ផ្លូវជាតិ​លេខ​៤ ជិត​ប្រជុំជន​វាល​រេញ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨១-១៨២ ស្ថិត​ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ដដែល​បាន​បន្ត​ថា ​​រថយន្តមួយគ្រឿងម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៤៧៣០ ទិស​ដៅ​ខេត្ត​ព្រះ​សីហ​នុ​-​ភ្នំពេញ បាន​បើក​ឆ្លងផ្លូវ ជាតិ​ចំណុច​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ដោយ​មិន​បាន​មាន​អ្នក​បិទ​ដាក់​ប៉ា​រាស់​បញ្ជាឱ្យ​ឈប់ ក៏​ត្រូវ​រថភ្លើង​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​(​លិច​)-​ភ្នំពេញ​(​កើត​) បុកពេញទំហឹង​តែ​ម្តង ​។

ប្រភពឱ្យ​ដឹងទៀតថា ករណី​ខាងលើ​ បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ឈិ​ន សុខ​ជា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹក​កម្មករ ទីលំនៅ​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​រង​របួសធ្ងន់​) ហើយមិន​មាន​អ្នក​រួម​ដំណើរ​នោះ​ទេ ។

បច្ចុប្បន្ន អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ រីឯ​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ចំពោះ​រថភ្លើង​បាន​បន្តដំណើរ​ទៅ​មុខ​ទៀតធម្មតា​ ​។

អត្ថបទសរសេរ ដោយ