រថយន្ត៣គ្រឿងបុកបន្តបន្ទាប់គ្នា របួសធ្ងន់ម្នាក់
ខេត្តស្ទឹងត្រែង ៖ រថយន្ត៣គ្រឿងរងការខូចខាតយ៉ាងដំណំ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បុកបន្តបន្ទាប់គ្នានៅលើកំណាត់ផ្លូវលេខ៧៨ កាលពីយប់ថ្ងៃទី១៣ មីនា ២០១៦
ខេត្តស្ទឹងត្រែង ៖ រថយន្ត៣គ្រឿងរងការខូចខាតយ៉ាងដំណំ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បុកបន្តបន្ទាប់គ្នានៅលើកំណាត់ផ្លូវលេខ៧៨ កាលពីយប់ថ្ងៃទី១៣ មីនា ២០១៦
ខេត្តស្ទឹងត្រែង ៖ រថយន្ត៣គ្រឿងរងការខូចខាតយ៉ាងដំណំ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បុកបន្តបន្ទាប់គ្នានៅលើកំណាត់ផ្លូវលេខ៧៨ កាលពីយប់ថ្ងៃទី១៣ មីនា ២០១៦ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កតាកូមា ពណ៌ទឹកប្រាក់ មួយគ្រឿង បើកពីលិចទៅកើតក្នុងល្បឿនលឿនសង្ស័យស្រឹង លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតពេញផ្លូវទៅបុករថយន្ត២គ្រឿងដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងនាំយករថយន្តទាំង៣គ្រឿងមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ