ផ្ទុះតណ្ហា លួចបើកមុងប្រពន្ធគេកណ្តាលរាត្រី
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវគេប្ដឹងទៅនគរបាលរដ្ឋបាលប៉ុស្តិ៍កោះដាច់ ឱ្យចាប់ខ្លួនកាលពីវេលាម៉ោង១រសៀលថ្ងៃទី១១ មីនា បន្ទាប់ពីបន្លំធ្វើជាប្តីស្ត្រីម្នាក់ ដោយបើកមុង…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវគេប្ដឹងទៅនគរបាលរដ្ឋបាលប៉ុស្តិ៍កោះដាច់ ឱ្យចាប់ខ្លួនកាលពីវេលាម៉ោង១រសៀលថ្ងៃទី១១ មីនា បន្ទាប់ពីបន្លំធ្វើជាប្តីស្ត្រីម្នាក់ ដោយបើកមុង…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវគេប្ដឹងទៅនគរបាលរដ្ឋបាលប៉ុស្តិ៍កោះដាច់ ឱ្យចាប់ខ្លួនកាលពីវេលាម៉ោង១រសៀលថ្ងៃទី១១ មីនា បន្ទាប់ពីបន្លំធ្វើជាប្តីស្ត្រីម្នាក់ ដោយបើកមុងលបចូលទៅបបោសអង្អែង និងរួមរ័កយ៉ាងត្រេកត្រអាលតែមិនទាន់បានសម្រេចផង ដោយសារនាងប្លែកអារម្មណ៍ ក៏បានបើកភ្នែកមើល ឃើញថាមិនមែនជាប្តីក៏បានស្រែកឆោឡោឡើងកាត់ស្បៃរាត្រី ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ មីនា ស្ថិតក្នុងខ្ទមស្បូវលក់ដូរមួយនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។
បុរសដែលលបចូលលូកលាន់ប្រពន្ធគេឈ្មោះ ឃឹម សុភ័ក្ត្រ អាយុ២៧ឆ្នាំ មានមុខរបរលក់ដូរ មានទីលំនៅភូមិក្បាលកោះ សង្កាត់កោះដាច់មានតូបក្បែរគ្នា ។
លោក ទេព សុវណ្ណឌីណា នាយនគរបាលប៉ុស្តិ៍កោះដាច់បានឱ្យដឹងថា បន្ទាប់ពីចប់លក់ដូរ នៅវេលាម៉ោង៩យប់ថ្ងៃកើតហេតុ ស្ត្រីរូបនោះបានចូលដេកនៅក្នុងរោងលក់ដូររបស់នាងតែម្នាក់ឯងមុនប្តី ។ ចំណែកប្តីនាងបានទៅនេសាទត្រីនៅតាមមាត់ទន្លេមេគង្គ ដែលនៅជិតនោះហើយនេះគឺជាទម្លាប់ទៅហើយ ។
តាមនគរបាលរូបនោះបានឱ្យដឹងទៀតថា ខណៈនោះបុរសកំហូចម្នាក់ដែលដេកនៅរោងក្បែរនោះ បានក្រោកទៅបត់ជើងដោយស្លៀកកន្សែង។ នៅពេលដែលធ្វើដំណើរត្រឡប់មកវិញឆ្លងកាត់មុខរោងស្បូវរបស់ស្ត្រីរូបនោះ ឃើញនាងដេកនៅតែឯងក្នុងមុង ទំនង និងមានអារម្មណ៍ផ្លូវភេទពុះកញ្ច្រោល ក៏បានលបដើរចូលទៅបន្លំធ្វើជាប្តីដោយបើកមុង ចូលទៅបបោសអង្អែលធ្វើឱ្យនាងត្រេកត្រអាលដោយសារស្មានតែប្តី ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅយប់នោះបុរសកំហូចនេះនិងស្ត្រីរូបនោះ បានរួមរ័កគ្នាយ៉ាងត្រេកត្រអាលតែក្រោយមកស្ត្រីរូបនោះមានការសង្ស័យ ដោយអ្វីៗហាក់ដូចជាប្លែកខុសសព្វមួយដងក៏បានបើកភ្នែកមើល ឃើញថា មិនមែនប្តីរបស់ខ្លួន ក៏ស្រែកឆោឡោឡើងថា មានគេចាប់រំលោភ ដើម្បីឱ្យគេឯងជួយ ។
ភ្លាមនោះបុរសរូបនោះក៏បានស្ទុះរត់គេចខ្លួនទាំងខ្លួនប្រាណននលគក ចោលកន្សែងពោះគោនិងស្បែកជើងផ្ទាត់នៅក្នុងតូប ។ បន្ទាប់ពីកើតហេតុស្ត្រីរងគ្រោះ រួមទាំងក្រុមគ្រួសារក៏បានដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ ហើយត្រូវបាននគរបាលស្រាវជ្រាវចាប់ខ្លួនបានតែម្តង ព្រោះបានស្គាល់មុខរួចទៅហើយ ៕
ចែករំលែកព័តមាននេះ