រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីគណបក្សសង្រ្គោះជាតិ (CNRP) បានឲ្យដឹងថា លោក កឹម សុខា និង មន្រ្តីជាន់ខ្ពស់គណបក្សប្រមាណ២០នាក់ផ្សេងទៀត បានទៅដល់ទីក្រុងម៉ានីលប្រទេសហ្វីលីពីនហើយនៅថ្ងៃទី១៣ មីនានេះ ដើម្បីជួបពិភាក្សាការងារជាមួយលោក សម រង្ស៊ី ។
ប្រភពបន្តថា ជំនួបពិភាក្សាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤មីនា ប៉ុន្តែមិនបានបញ្ជាក់ពីរបៀបវារៈសំខាន់ដែលត្រូវលើកយកមកជជែកនោះឡើយ ។
យ៉ាងណាក៍ដោយ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាបានលើកឡើងថា នៅក្នុងជំនួបរវាងលោក សម រង្ស៊ី និង កឹម សុខា ព្រមទំាងថ្នាក់ដឹកនំាដទៃទៀតនៅថ្ងៃចន្ទស្អែកនេះ អាចនឹងលើកយកបញ្ហារៀបចំយុទ្ឋសាស្រ្តនយោបាយ អ្នកជាប់ពន្ឋនាគារ និង ស្ថានការណ៍វិវត្តន៍ចុងក្រោយនៃនយោបាយនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ