លោក Willy Sagnol គ្រូបង្វឹកក្លិបBordeaux ជាប់បម្រាម៣ប្រកួតក្រោយពីបង្កចលាចលក្នុងការប្រកួតFrench Cup ដោយចាញ់ក្លិបNantes ៣-៤ ក្នុងអំឡុងពេលបន្ថែមម៉ោងពិសេសក្រោយពីចប់៩០នាទីមានលទ្ធផល២-២ ។
បម្រាមដែលដាក់លើលោក Willy Sagnol ចាប់អនុវត្តពីការប្រកួតជួបជាមួយក្លិបToulous នៅថ្ងៃទី១២ មីនា បន្ទាប់មកជួបជាមួយក្លិបBastia នៅថ្ងៃទី២០ មីនា និង Monaco នៅថ្ងៃទី២ មេសា ខាងមុខ។ បច្ចុប្បន្ន លោក Willy Sagnolកំពុងទទួលរងសម្ពាធយ៉ាងខ្លាំងក្រោយពីក្លិបមានទម្រង់លេងមិនល្អក្នុងរដូវកាលទី២ដែលរូបលោកដឹកនាំ ខណៈពេលក្លិបBordeaux ស្ថិតនៅលំដាប់ទី១៣ មាន៣៨ពិន្ទុពីការលេងបាន២៩លើក ៕
ចែករំលែកព័តមាននេះ