ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ស្អាត​២​នាក់​បើករថយន្ត​ស៊េរី​ទំនើប​លឿន​ដូច​ហោះ​ផ្អើល​មហាវិថី​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

នារី​រូប​ស្រស់​២​រូប​ដែល​ជា​ជា​ជនបរទេស សង្ស័យ​ស្រវឹង បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ដូច​ហោះ ដោយ​មិន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​រូប​ស្រស់​២​រូប​ដែល​ជា​ជា​ជនបរទេស សង្ស័យ​ស្រវឹង បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ដូច​ហោះ ដោយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​រ៉េ​ចង្កូត​រេ​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​មហាវិថី​កម្ពុជា កែង​ផ្លូវ​២៥៣ ស្ថិត​ក្នុង​សង្កាត់​បឹង​១ ខណ្ឌទួលគោក​។

បើ​តាម​ប្រភព​ពី​សន្តិសុខ​យាម​នៅ​ហាង​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គាត់​ឃើញ​រថយន្ត​បង្ក​ម៉ាក MERCEDES-BENZ CLA 45 AMG ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ BL-2682 ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​យ៉ាង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ពេល​ឆ្លង​ស្តុ​ប មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះ បង្ក​អោយរ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​ចំនួន​១​កង់​។

សន្តិសុខ​ដដែល​បន្ត​ថា ចំណែកឯ​រថយន្ត​វិញ​ក៏​រង​ការ​ខូ​ខាត​រួញ​ស្រុញ​មួយ​កំណាត់​មុខ និង​ផ្ទុះ​ពោង​សុវត្ថិភាព​ដែរ តែ​សំណាងល្អ​មិន​រង​របួស​ដល់​មនុស្ស​នោះ ។ បន្ទាប់​ពី​បង្កហេតុ គេ​ក៏​ឃើញ​មាន​នារី​ចំនួន​២​រូប បាន​ដើរ​ចេញពី​ក្នុង​រថយន្ត​បម្រុង​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ហាមឃាត់​ទាន់​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​បន្ត​នៅ​ពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ