ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​លំនៅ​ឋាន​នៅ​ហុងកុង​បាន​ធ្លាក់​ចុះ​70%​ក្នុង​ខែកុម្ភៈ​ឆ្នាំ​នេះ

8 ឆ្នាំ មុន

ប្រទេស​ចិន ៖ តម្លៃ​ផ្ទះ​នៅ​ទីក្រុង​ហុងកុង បាន​ធ្លាក់​ចុះ​៧០%​នៅ​ខែកុម្ភៈ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ក្នុង​គ្រា​ដែល​តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ និង​ភាព​មិន​ប្រាកដប្រជា​នៃ​ស្ថានភាព​សេដ្ឋកិច្ច​នេះ

ប្រទេស​ចិន ៖ តម្លៃ​ផ្ទះ​នៅ​ទីក្រុង​ហុងកុង បាន​ធ្លាក់​ចុះ​៧០%​នៅ​ខែកុម្ភៈ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ក្នុង​គ្រា​ដែល​តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ និង​ភាព​មិន​ប្រាកដប្រជា​នៃ​ស្ថានភាព​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឲ្យ​អ្នកទិញ​ប្រឈម​មុខ​នឹង​ការ​លំបាក​ជា​ខ្លាំង ។

យោង​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល នៅ​ក្នុង​ខែកុម្ភៈ ផ្ទះ​ចំនួន​១.៨០៧​ខ្នង​ត្រូវ​បាន​លក់​នៅ​ទីក្រុង​ហុងកុង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល ពី​ឆ្នាំ​មុន មាន​ចំនួន​៦.០២៧​ខ្នង​ផ្ទះ។

លោក​Thomas Fok ភ្នាក់ងារ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​បាន​មាន​ប្រសាសន៍​ថា ៖ « សារព័ត៌មាន​ជា​ច្រើន​នៅ​តែ​ចុះ​ផ្សាយ​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​តែ​ធ្លាក់​ចុះ និង​អ្នកបញ្ជា​ទិញ​នៅ​តែ​គិត​ថា ផ្ទះ​អាច​នឹង​មាន​តម្លៃ​ថោក​នៅ​ឆ្នាំ​ក្រោយ » ។

តម្លៃ​អចលនទ្រព្យ​នៅ​តែ​បន្ត​ធ្លាក់​ចុះ​១០% ពី​ខែកញ្ញា ចំ​គ្រា​ដែល​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដប្រជា​នៅ​ក្នុង​ប្រទេស​ចិន និង​អត្រា​ការ​ប្រាក់​អាច​នឹង​កើនឡើង ។
មន្ត្រីជាន់ខ្ពស់​ហុងកុង​បាន​បន្ធូរបន្ថយ​លើ​អចលនទ្រព្យ រួម​ទាំង​លើ​ពន្ធ​កាតព្វកិច្ច​និង​កំណត់​កម្រិត​វត្ថុ​បញ្ចាំ ។

ក្រុមហ៊ុន​អចល​ទ្រព្យ Sun Hung Kai បាន​កាត់​បន្ថយ​គោលដៅ​លក់​របស់​ខ្លួន ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ នៅ​ក្នុង​ទីក្រុង​ហុងកុង ត្រឹម​១៨% ដែល​មាន​ទឹកប្រាក់​២៧​ប៊ី​លាន​ដុល្លារ ។

ក្រុមហ៊ុន​អភិវឌ្ឍ​ថ្មី​បាន​រាយការណ៍​ថា ការ​លក់​បាន​ធ្លាក់​ចុះ​៧៩%​នៅ​ក្នុង​ឆមាស​ដំបូង​ក្រោម​ទឹកប្រាក់​២,៨​ប៊ី​លាន​ដុល្លារ​ហុងកុង ដោយ​មាន​គោលដៅ​២៨%​នៃ​គោលដៅ​លក់​ប្រចាំឆ្នាំ ។

តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​បាន​កើនឡើង​៣៧០% ពី​ឆ្នាំ​២០០៣​មក ចាប់តាំងពី​ការ​កើនឡើង​ខ្លាំង​នៅ​ក្នុង​ខែកញ្ញា ដែល​លើកទឹកចិត្ត​ដល់​អត្រា​ការ​ប្រាក់​ដាក់​វត្ថុ​បញ្ចាំ​ទាប និង​រឹត​បន្តឹង​នៃ​ការ​ទិញ​ផ្ទះ​ក្នុង​ប្រទេស​ចិន ។

នៅ​ឆ្នាំ​នេះ អ្នកវិភាគ​មក​ពី​ក្រុមហ៊ុន​អចលនទ្រព្យ Bocom International Holdings លោក Alfred បាន​ឲ្យ​ដឹង​ថា តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ​៣០% ចំ​គ្រា​ដែល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ខ្សោយ ៕