ខេត្តព្រៃវែង ៖ យុវជន៣នាក់រងរបួសធ្ងន់ដោយសារត្រូវរថយន្តដែលបើកបញ្ច្រាសទិសគ្នាបុកពេញទំហឹង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១១ មីនា នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវឡើងស្ពានអ្នកលឿង ស្ថិតក្នុងភូមិឩត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៌ ។
មន្ត្រីកងរាជអាវុធហត្ថស្រុកពាមរក៍ បានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់នេះ មាន ១-ឈ្មោះ មាឃ សំណាង អាយុ២០ឆ្នាំ ២-ឈ្មោះ រ័ត្ន ហុន អាយុ២១ឆ្នាំ ។ អ្នកទាំង២នាក់ មានទីលំនៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និង៣-ឈ្មោះ គីម ភារម្យ អាយុ២៧ឆ្នាំ មានទីលំនៅក្នុងឃុំព្រះធាតុ ស្រុកកំពង់ត្របែក ។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថហៅរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ។ ចំណែករថយន្តបង្កក្រោយកើតហេុតបានបើករត់គេចខ្លួនបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ