ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ដេ​វីត ឈ្នះជុំទី១ ត្រៀមឡើងទៅវគ្គបន្តនៃព្រឹត្តិ​ការណ៍​ដណ្ដើមប្រាក់លានប្រដាល់សាកល

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​​ភ្នំពេញ​ ៖ ការ​ប្រកួត​កីឡា​ប្រដាល់សកល​នៅ​លើ​សង្វៀន​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ ​កាលពី​យប់​ថ្ងៃអាទិត្យ ទី​១០ ​តុលា​ ​ឆ្នាំ​

​រាជធានី​​ភ្នំពេញ​ ៖ ការ​ប្រកួត​កីឡា​ប្រដាល់សកល​នៅ​លើ​សង្វៀន​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ ​កាលពី​យប់​ថ្ងៃអាទិត្យ ទី​១០ ​តុលា​ ​ឆ្នាំ​២០២១ កីឡាករ​ទូច ដេវីត ឈ្នះជុំទី១ត្រៀមឡើងទៅប្រកួតនៅវគ្គបន្តនៃព្រឹត្តិការណ៍ដណ្ដើមប្រាក់លានប្រដាល់សាកល ការប្រកួតប្រដាល់សាកលឆ្ពោះទៅដណ្ដើមប្រាក់លាន កីឡាករទូច ដេវីត មានឱកាសកក់កៅអីឡើងទៅប្រកួតនៅវគ្គបន្តបានសម្រេចហើយបន្ទាប់ពីបានយកឈ្នះកីឡាករសែត សារិទ្ធ ដោយពិន្ទរួចមក។

ការ​ប៉ះ​គ្នា​រវាង​គូ​ជម្រើសជាតិ​ទាំង​ពីរ​រូប​ខាងលើ​នេះ​ បាន​ប្រព្រឹត្តិ​អស់​រយៈ​ពេល​៣​ ទឹក​ពេញ​និង​មាន​សភាព​ស្វិតស្វាញ​បំផុត​ ដោយ​ទាំង​សងខាង​សុ​ទ្ធ​តែ​បាន​បញ្ចេញ​យក​អស់ពី​សមត្ថភាព​រៀង​ៗ​ខ្លួន​ ​ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​។ ប៉ុន្តែ​ទូច ដេ​វីត​ វាយ​ចំ​គោលដៅ​បាន​ល្អ​ជាង ដូច្នេះ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ចៅក្រម​ទាំងអស់​បាន​ប្រកាស​ឲ្យ​ទូច ដេ​វិត​ជា​អ្នក​ឈ្នះ​ដោយ​ពិ​ន្តុ​តែ​ម្ដង​។

គួ​រ​រំលឹក​ផង​ដែ​រ​ថា​ ការ​ប្រកួត​ន​នេះ​គឺជា​ការ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​ ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេក​ទេស​ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ ។

ដោយឡែក​ ​ក្រៅពី​ការ​ប៉ះ​គ្នា​រវាង​គូប្រកួត​ដណ្ដើម​ប្រាក់លា​ន​ ក៏​នៅ​មាន​​គូ​ពិសេស​ប្រចាំ​ស​ប្តា​ហ៍​ទី​៣ ​លើ​ប្រភេទ​ទម្ងន់ ៦៤​គីឡូក្រាម គឺ​កីឡាករ​ជម្រើសជាតិ វី សុ​ភ័ស បាន​យកឈ្នះ​កីឡាករ ផល សុ​ភ័​ណ្ឌ ដោយ​ពិន្ទុ ខណៈ​លទ្ធផល​គូ​ពិសេស​ប្រចាំ​ស​ប្តា​ហ៍​នេះ​ដែរ គឺ​កីឡាករ ឈុ​ន ប្រាក់​កាក់ បាន​ប្រកួត​ចាញ់​កីឡាករ ថា រី​វ៉ា ដោយ​ពិន្ទុ (​ទម្ងន់​៤៩​គីឡូក្រាម​)​។ រីឯ​គូ​ពិសេស ៦៣.៥​គីឡូក្រាម កីឡាករ ស៊ឹ​ម ពិសិដ្ឋ បាន​យកឈ្នះ​កីឡាករ រឿ​ម វណ្ណៈ ដោយ​ពិន្ទុ​។ ចំពោះ​២​ប្រកួត​បើក​ឆាក​លើ​ប្រភេទ​ទម្ងន់ ៤៩​គីឡូក្រាម និង​៥៤​គីឡូក្រាម ក៏​ត្រូវ​បាន​គណៈ​កម្ម​បច្ចេកទេស​រក​ឃើញ​លទ្ធផល​ដូច​គ្នា​ផង​ដែរ​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​គូសបញ្ជាក់​ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ​ថា សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​ហេតុនេះ គឺ​យើង​សង្កេត​ឃើញ​ថា​មាន​ភាព​ទាក់ទាញ​ក៏​ដូច​ជា​មានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​១​ស​ប្ដា​ហ៍​ទៅ​១​ស​ប្តា​ហ៍​។

ជាក់ស្តែង​នៅ​ស​ប្តា​ហ៍​នេះ យើង​បាន​រៀបចំ​កីឡាករ​ប្រកួត​ដណ្តើម​ប្រាក់​លាន គូ​ឯក គូ​ពិសេស សរុប​៦​គូ ដែល​កីឡាករ​ជើង​ចាស់​ប៉ះ​នឹង​កីឡាករ​យុវជន​ថ្មី​ៗ​។ «​យើង​សង្កេត​ឃើញ​ថា​មាន​អ្នកគាំទ្រ​ច្រើន តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​ផេ​ក​ផ្លូវការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា និង​ផេ​កដៃ​គូ​មួយ​ចំនួន​ទៀត​។ តាម​ពិត​នៅ​ស​ប្តា​ហ៍​នេះ​យើង​ត្រៀម​រៀបចំ​២​គូ​សម្រាប់​គូ​ដណ្តើម​ប្រាក់​លាន ប៉ុន្តែ​ដោយសារ​កីឡាករ ម៉ាង ព្រហ្ម​ម៉ា​ញ មាន​បញ្ហា​សុខភាព ទើប​ពន្យារពេល​ទៅ​ស​ប្តា​ហ៍​ទី​៤​វិញ​។ ដូច្នេះ វី សុ​ភ័ស នឹង​ឡើង​មក​ប្រកួត​ជាមួយ ម៉ាង ព្រហ្ម​ម៉ា​ញ ​នៃ​គូ​ដណ្តើម​ប្រាក់​លាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ