ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រថយន្ត​​ហ្វតបុក​រថយន្ត​ដឹក​ត្រី​វិល​មួយ​ជុំ​របួស​៤នាក់

10 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​លឿន​ដូច​ហោះ​បុក​រថយន្ត​ដឹក​ត្រី​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​៣​នាក់​ និង​ស្រាល​ម្នាក់ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​​​ព្រឹក​​ថ្ងៃ​ទី​១១

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​លឿន​ដូច​ហោះ​បុក​រថយន្ត​ដឹក​ត្រី​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​៣​នាក់​ និង​ស្រាល​ម្នាក់ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​​​ព្រឹក​​ថ្ងៃ​ទី​១១ ​មីនា  នៅចំណុច​កែង​មហា​វិថី​​​ព្រះ​មុនីវង្សនិង​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

រថយន្ត​បង្ក​ម៉ាក​ហ្វ​ត​ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​​ក្នុង​ស្ថានភាព​ស្រវឹង ​​ទិស​ដៅ​ពីកើត​ទៅ​លិច​ប្រើ​ប្រាស់​​​ល្បឿន​លឿន​តាម​មហាវិថីសហព័ន្ធ​រុ​ស្ស៊ី ។ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​ស៊ុ​យ​ស៊ូ​គី ពណ៌​កាប់​ស្តាំ​ង​លា​យស ​ជិះ​គ្នា​៤​នាក់ ជា​រថយន្ត​ដឹក​ត្រី​ ពី​​​ជើង​ទៅ​ត្បូង​ តាម​មហាវិថី​ព្រះ​មុនី​វង្ស ។

​ជន​រង​គ្រោះ​​​ឈ្មោះ ភ័ក្រ្ត អាយុ​២៥​​ឆ្នាំ ​ជា​អ្នកលក់​ត្រី ស្នាក់​នៅ​គីឡូម៉ែត្រ​លេខ​៧​ ​របួសស្រាល បាន​និយាយ​​ថា មុន​ពេល​កើតហេតុ​ ​​​រថយន្ត​គាត់​ជិះ​គ្នា​៤​នាក់​​ដឹក​​ត្រី​ពី​​ផ្សារ​ច្បារ​អំពៅ​យក​ទៅ​លក់​នៅ​ផ្សារ​អូ​ឫស្សី ​លុះ​មក​ដល់​​ចំណុច​កើតហេតុ​ ស្រាប់តែ​​​រថយន្ត​បង្ក​​​បុក​ចំ​ក្បាល​រថយន្ត​​ពេញ​មួយ​ទំហឹង​​វិល​មួយ​ជុំ​ ​បណ្តាល​ឲ្យ​​​មាន​មនុស្ស​រង​របួស​​ធ្ងន់​៣នាក់​​​​​​​តែ​ម្តង ​​ត្រូវ​បាន​​គេ​បញ្ជូន​ទៅ​​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​ចំណែក​​​គាត់​រង​របួសស្រាល ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​​បើក​រត់​រហូត​ដល់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តាល់​ ​ក៏​ត្រូវ​​​កម្លាំង​សមត្ថកិច្ច​​​ប្រចាំការ​នៅ​ទីនោះ​​​ឃាត់​រថយន្ត​នោះ​បាន ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​ទាំង​២​គ្រឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​​​រក្សា​​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់​​ចាំ​​ដោះស្រាយ​​ពេល​ក្រោយ ៕