ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ!​ ក្រុមជម្រើសជាតិកម្ពុជាឈ្នះ​ក្រុមហ្គាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លទ្ធផល​ក្រោយ​ចប់​ការ​ប្រកួតដើម្បី​ស្វែងរក​ជើង​ខ្លាំង​ចូល​ប្រកួត​ដណ្ដើម​ពានរង្វាន់ AFC Asian Cup China

រាជធានីភ្នំពេញ ៖ លទ្ធផល​ក្រោយ​ចប់​ការ​ប្រកួតដើម្បី​ស្វែងរក​ជើង​ខ្លាំង​ចូល​ប្រកួត​ដណ្ដើម​ពានរង្វាន់ AFC Asian Cup China 2023 ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ទទួល​ជោគជ័យ​ហើយ បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​គូប្រកួត​គឺ ក្រុម​ហ្គាំ Qualifiers Playoff ក្នុង​លទ្ធផល ១-០ ដែល​អាច​អោយ​ក្រុម​កម្ពុជា​មាន​ទឹកមាត់​លេប​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ កីឡដ្ឋាន Khalifa Sport City ក្នុង ប្រទេស​បា​រ៉ែ​ន នេះ បាន​ធ្វើ​អោយ​ក្រុម​កម្ពុជា​ទទួល​មោទនភាព​យ៉ាង​ខ្លាំង នៅ​ក្នុង​ក្រសែភ្នែក​​ប្រជា​ពលរដ្ឋ​កម្ពុជា​ និង​បរទេស​។

តាម​រយៈ​នេះ ក្រុម​គោព្រៃ​កម្ពុជា ត្រូវ​បន្ដ​មើល​ជោគជ័យ សម្រាប់​ការ​ប្រ​កួត​នៅ​ជើង​ទី​២​បន្ត​ទៀត ដែល​ការ​ប្រកួត​នៅ​ជើង​ទី​២​នោះ គឺ​នឹង​ធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃ​ទី​១២ ខែតុលា​ខាង ហើយ​បើ​ក្រុម​កម្ពុជា​ជោគជ័យ គឺ​នឹង​បាន​ឡើង ទៅ​វគ្គ បន្ដ ដោយ​បន្ត​ទៅ​ប្រកួត​ជម្រុះ ជាមួយ​ប្រទេស​អ្នក​ឈ្នះ​ទៀត រហូត​ស្វែងរក​អ្នក​ខ្លាំង​ក្នុង​ចំនួន​មួយ​កំណត់ ដើម្បី​ចូល​សង្វៀន​ប្រកួត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ធំ​បាន​។

បើ​ទោះជា​ការ​ប្រកួត​នេះ ក្រុម​កម្ពុជា​អាច​ពិបាក​ថា​ ចូល​ក្នុង​Zone នៃ​ការ​ប្រកួត​ផ្លូវការ តែ​ឱកាស​ឈ្នះ​បណ្ដា​ប្រទេស​នីមួយ​ៗ នៅ​ក្នុង​វគ្គ​ជម្រុះ ក៏​ចាត់​ទុក​ថា​ជា​មោទនភាព​ផង​ដែរ ព្រោះ​ប្រទេស​ជម្រុះ​នៃពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី​នេះ គឺ​សុទ្ធតែ​ខ្លាំង​។ លទ្ធផល ហ្គាំ ០-១ កម្ពុជា នេះ គឺជា​លទ្ធផល​ដែល​បាន​ពី​ការ​រួម​កម្លាំង​គ្នា តែ​ត្រូវ​បាន​គេ​មើលឃើញ​ថា កើតឡើង​ដោយសារ​តែ​មាន​វត្តមាន អ្នក​ទាត់​បញ្ចូល​ទី គឺ​កីឡាករ​លេខ​១១​កម្ពុជា ចាន់ វ​ឌ្ឍា​នា​ការ ដែល​បាន​ពី​កា​រប​ញ្ចូ​ន​យ៉ាង​ល្អ​របស់​កីឡាករ​វ័យក្មេង​លេខ​៧ លឹ​ម ពិសុទ្ធ ។

យ៉ាងណា​ក៏​ដោយ ​កម្ពុជា​ត្រូវ​បន្ត​បេសកកម្ម​នៅ​ក្នុង​ការ​ប្រកួត​សម្រាប់​ជើង​ទី​២​ទៀត ទើប​អាច​ដឹង​ថា បាន​ទៅ​មុខ ឬនៅ​ត្រឹង​។ អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ជា​ច្រើន បាន​បង្ហោះ​ពាក្យ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឡើង​ពេញ​និយម​ថា ចូលរួម​គាំទ្រ និង​លើក​ស្ទួយ​បាល់ទាត់​កម្ពុជា​ទាំងអស់​គ្នា ដើ​ម្បី​ដំណើ​រ​ឆ្ពោះទៅ​កាន់​ស៊ី​​ហ្គេ​ម​ឆ្នាំ​២០២៣​កម្ពុជា​នឹង​ទទួល​ធ្វើ​​ជា​ម្ចាស់ផ្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ