ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយមាស​ម៉ូ​តូ​ទឹក សាលី អូ​មើត ពង្រឹងសមត្ថ​ភាព​នៅ​អូ​ទ្រី​ស

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក សាលី អូ​មើ​ត កំពុង​ហ្វឹកហាត់​ពង្រឹង

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក សាលី អូ​មើ​ត កំពុង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ជាមួយ​និង​ម៉ូតូ​ទឹក​ថ្មី​នៅ​ប្រទេស​អូ​ទ្រី​ស រយៈពេល​ជិត​មួយ​ខែ​ហើយ ដើម្បី​ត្រៀមខ្លួន​ចូល​ប្រជែង​ដណ្តើម​មេដាយ​ជូន​កម្ពុជា ពី​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា និង​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

កីឡាករ សាលី អូ​មើ​ត បញ្ជាក់​ថា ក្លឹ​ប​បាន​បញ្ជូន​ខ្លួន​មក​ហ្វឹកហាត់ នៅ​ប្រទេស​អូ​ទ្រី​ស​ជិត​មួយ​ខែ​ហើយ ដោយ​កំពុង​ហ្វឹកហាត់​ជាមួយ​និង​ម៉ូតូ​ទឹក​ថ្មី ដែល​ក្លឹ​ប​ទើប​ទិញ​ឲ្យ ពិសេស​បាន​ហ្វឹកហាត់​ជាមួយ​កីឡា​ម្ចាស់​មេដាយមាស​ពិភពលោក​របស់​ប្រទេស​អូ​ទ្រី​ស​ផង​ដែរ​។

អូ​មើ​ត បន្ថែម​ទៀត​ថា ការ​ហ្វឹកហាត់​ក្នុង​ប្រទេស​នៃ​តំបន់​អឺរ៉ុប​មួយ​នេះ គឺ​ជួប​ការ​លំបាក​ខ្លះ គឺ​បញ្ហា​អាកាសធាតុ​ត្រជាក់​ខ្លាំង ទាំង​នៅ​កន្លែង​ស្នាក់​នៅ និង​កន្លែង​ហ្វឹកហាត់​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ និង​ចំណេះ​ជំនាញ​ថ្មី​ៗ​យក​មក​អភិវឌ្ឍ និង​ចែករំលែក​ដល់​កីឡាករ​ម៉ូតូ​ទឹក​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត អូ​មើ​ត ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​មិន​បោះបង់​ដោយសារ​តែ​ប​ញ្ហ​ប្រឈម​បន្តិចបន្តួច​បែប​នេះ​ឡើយ​។

សូម​បញ្ជាក់​ថា សាលី អូ​មើ​ត ជា​កីឡាករ​ម៉ូតូ​ទឹក ដែល​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​ជូន​កម្ពុជា ហើយ​កីឡាករ​រូប​នេះ ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​ធ្លាប់​ប្រជែង​ដណ្តើម​មេដាយ​បាន​ជូន​ក្លឹ​ប ពី​ការ​ប្រកួត​កម្រិត​ពិភពលោក​ជា​ច្រើន​គ្រឿង​ផង​ដែរ​។ សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ សាលី អូ​មើ​ត ជា​ក្តី​ស​ង្ឃឹម​របស់​កម្ពុជា​ក្នុង​ការ​ប្រជែង​ដណ្តើម​មេដាយមាស​ជូន​កម្ពុជា​លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ