ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូវសួតរបស់អ្នក ជាមួយនឹងអាហារទាំង៣ប្រភេទនេះ!

2 ឆ្នាំ មុន

ក្រោយត្រឡប់មកពីភ្ជុំវិញ ស្រ្តេសប្រហែលជាលែងសូវមានទៀតហើយ ព្រោះថាអ្នកបានចោលវានៅកន្លែងកំសាន្តហើយ។ តែអ្វីដែលគួរដឹងគឺថា កូវីដនៅមិនទាន់ទៅណាទេ។ អ្នកគួរយល់ដឹងពីវិធីសាស្រ្តពង្រឹងសុខភាពរបស់អាហារដែលកូវីដចូលចិត្តជាងគេ ពោលគឺ “សួត” របស់យើង។ ថ្ងៃនេះ…

ក្រោយត្រឡប់មកពីភ្ជុំវិញ ស្រ្តេសប្រហែលជាលែងសូវមានទៀតហើយ ព្រោះថាអ្នកបានចោលវានៅកន្លែងកំសាន្តហើយ។ តែអ្វីដែលគួរដឹងគឺថា កូវីដនៅមិនទាន់ទៅណាទេ។ អ្នកគួរយល់ដឹងពីវិធីសាស្រ្តពង្រឹងសុខភាពរបស់អាហារដែលកូវីដចូលចិត្តជាងគេ ពោលគឺ “សួត” របស់យើង។ ថ្ងៃនេះ អ្នកនឹងបានស្គាល់អ្វីដែលអ្នកគួរទទួលទានចំនួន៣យ៉ាង ដែលត្រូវបានគេរកឃើញថាមានប្រយោជន៍ដល់សុខភាពសួត។

១. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣។ ការទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺហឺត ព្រមទាំងបញ្ហាផ្លូវដង្ហើមជាច្រើនផ្សេងទៀត។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកល្អសម្រាប់សុខភាពសួត និងរាងកាយទាំងមូលផងដែរ។

២. ម្ទេសក្រហម

ម្ទេសក្រហម មានផ្ទុកសម្បូរទៅដោយសារធាតុកាសៃស៊ីន (capsaicin) ជួយរំញោចការបញ្ចេញទឹករំអិល និងការពារភ្នាសទឹករំអិលនៃផ្លូវដង្ហើមពីក្រោមដល់លើ។ ម្ទេសក្រហមក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុបែលតាការ៉ូទីន (beta-carotene) ដែលមានឥទ្ធិពលជួយកាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺហឺតផងដែរ។

៣. ផ្លែប៉ោម

ដូចជាពាក្យស្លោករបស់អង់គ្លេសមួយលើកឡើងថា “An Apple A Day, Bring A Doctor Away” ដែលមានន័យជាខេមរភាសាថា “ញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ មិនងាយឈឺទេ”។ ជាការពិតណាស់ វាជាប្រភពដ៏ប្រសើរនៃអាស៊ីតហ្វេណូលិក (phenolic) និងសារធាតុហ្វ្លាវ៉ូណូអ៊ីត (flavonoids) ដែលជួយអោយសួតមានសុខភាពល្អ ហើយសកម្ម។ វាពិតជាសំខាន់សម្រាប់សុខភាពនៅរដូវកាលកូវីដនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ